បណ្ឌិត កុល ផេង ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់…

សង្គម​និង​សេដ្ឋកិច្ច
70 Shares

បណ្ឌិត កុល ផេង ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដូអិលធីឌី ប្រគល់លិខិតតែងតាំងជូន លោកតាបណ្ឌិត កុល ផេង ធ្វើជា ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនលីលី របស់លោកជំទាវឧកញ៉ា កែ មុំ អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ជំទាវឧកញ៉ា កែ មុំ បានថ្លែងតាមទំព័រហ្វេសបុកថា អបអរសាទ ក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដូអិលធីឌី បានរៀបចំកម្មវិធីប្រគល់លិខិតតែងតាំងជូន លោកតាបណ្ឌិត កុល ផេង ប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងជាអតីតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនលីលី ។

លោកជំទាវឧកញ៉ាបានបន្តថា ព្រមទាំងរៀបចំ “ពិធីបើក សន្និបាតផ្ទៃក្នុងលើកទី 1 សម្រាប់ក្រុម IQC ” និងប្រគល់ប័ណ្ណសរសើរជូនដល់បុគ្គលិកដែលទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង LEAN៕

បណ្ឌិត កុល ផេង ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់…
70 Shares