តាមដាមឲ្យមែនទេ! សំលេងស្អក ជាបញ្ហាធ្ងន់ធ្ងរមួយ

សង្គម​និង​សេដ្ឋកិច្ច

សំលេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក័្ខខណ័្ខផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត(in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំលេងស្អក?
សំលេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំលេងស្រួចស្រាវ (inflammatory of vocal cords) ការបង្ករោកដោយការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំលេងច្រើន។
មូលហេតុផ្សេងៗទៀតមានដូចជា៖
– ដុំពក រឺ គីស នៅនិងបំពង់សំលេង (benign vocal cord nodules, cysts or polyps)
– ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)
– អាលែកហ្ស៊ី
– ការហឺតចូលនូវសារជាតិគីមី
– ការជក់បារី
– ជំងឺពកក
– ការគ្រោះថ្នាក់ចំបំពង់សំលេង
– វិបត្តប្រពន័្ធប្រសាទ (Parkinson’s disease and Stroke)
– ដុំមហារីកបំពង់សំលេង (cancer of larynx)

ខ) ការធ្វើរោគវិនិច្ឆ័យ៖
ពិនិត្យបំពង់សំលេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំលេងស្អក លើសពី២ – ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទូលការព្យាបាលឲ្យទាន់ពេលវេលា។
គ) ការព្យាបាល៖
ការព្យាបាលត្រូវផ្អែកលើកក្តាបង្កដូចជា៖
– ការរលាកបំពង់សំលេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល
– ហាមប្រើប្រាស់សំលេងច្រើន
– ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំលេងស្រួចស្រាវបង្កដោយវីរុស
– ហាមជក់បារី
– ចំពោះអ្នកជំងឺមានអាជីពប្រើសំលេងត្រូវផ្អាកមួយរយះ
– បើមានបញ្ហារលាកក្រពះ រឺ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម
– ក្នុងករណីខ្លះត្រូវធ្វើការព្យាលដោយវះកាត់

ឃ) វិធីការពារ៖
– ហាមប្រើសំលេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ
– ហាមជក់បារី
– ការព្យាបាលដោយសំលេង និងលំហាត់សំលេង ដោយគ្រូពេទ្យផ្នែកសំលេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន
– អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសារជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហិល។
“ ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំលេងយ៉ាងទំនើបនិងមិនមានការឈឺចាប់។

ប្រភព៖ Calmette Hospital