ទីបំផុតតម្លៃខ្លួនច្រៀងរបស់ តន់ ចន្ទសីម៉ា មានក្រុមហ៊ុនធំមួយ ហ៊ានកៅឆាយហើយ

កម្សាន្ត
33 Shares

បើនិយាយអំពីតំលៃខ្លួនក្នុងកាច្រៀង ប្រិយមិត្តប្រហែលជាបានជ្រាបច្បាស់ហើយ តន់ ចន្ទសីម៉ា ថ្លៃផុតគេហើយ ដោយតម្លៃដែលផលិតកម្ម Galaxy Navatra ដាក់មកនេះមានតែក្រុមហ៊ុនធំប៉ុណ្ណោះទើបមានលទ្ធភាពហ៊ានជួលនាងទៅច្រៀង។

No description available.

បន្ទាប់ពីដឹងតម្លៃខ្លួននាងជាសាធារណៈមក Smart ជាក្រុមហ៊ុនធំទី១ដែលហ៊ានជួលតារាស្រីនេះទៅច្រៀង ប៉ុន្តែបើធៀបនិងតារាបរទេសវិញ Smart ធ្លាប់ជួលរាប់សែនដុល្លាឯណោះ ។

Image may contain: 1 person, closeup

សម្រាប់ទីផ្សារតារាចម្រៀងក្នុងស្រុក ជាមួយតម្លៃខ្លួនខាងលើនោះ Smart មិនព្រឺរោមនិងតម្លៃទេ សំខាន់ឈ្មោះល្បីល្បាញនាពេលបច្ចុប្បន្នគឺស័ក្កសមបំផុតដែលនាងត្រូវទទួលបាន ។ តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលច្រៀង នៅយប់ថ្ងៃទី 31 ធ្នូ 2020 ជាមួយកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្តសប្បាយៗ ជាមួយសិល្បករជាង២០រូបផ្សេងទៀត ។ តន់ ចន្ទសីម៉ាត្រូវបានគេដឹងថាទទួលបានក្នុងតម្លៃថ្លៃជាងគេ។

Image may contain: 1 person, text

តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូល ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជិត៥០០ លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងតារាចម្រៀងស្រីល្បីឈ្មោះរូបនេះអាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា មានបទចម្រៀងចេញច្រើនដែលគេមិនអាចធ្វើបានដូចហើយល្បីស្ទើរគ្រប់បទ៕

ទីបំផុតតម្លៃខ្លួនច្រៀងរបស់ តន់ ចន្ទសីម៉ា មានក្រុមហ៊ុនធំមួយ ហ៊ានកៅឆាយហើយ
33 Shares