ចំណូល​​ពី​ប្រេងរដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​ធំៗ ចំនួនពីរ

សង្គម​និង​សេដ្ឋកិច្ច
259 Shares

សម្ដេច​តេជោ​ហ៊ុន សែន​ នៅក្នុងពេលថ្លែងសារពិសេសជូនជនរួមជាតិ​ ពាក់ព័ន្ធព្រឹិត្តិការណ៍ សហគមន៍២៨វិច្ឆិកា​ និងសមិទ្ធផលកើតពីនយោបាយឈ្នះ ឈ្នះ បាន​បង្ហើប​ពី​​ចំណូល​ដែល​បាន​មកពីប្រេងកាត រដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។ ការ​ថ្លែង​បញ្ជាក់​នេះ ក្រោយ​កម្ពុជា​ប្រកាស​ទទួល​បាន​​តំណក់​ប្រេង​លើក​ដំបូង ដើម្បី​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​ឆ្នាំ។

សម្តេច​តេជោ​លើកពី​មតិ​រិះគន់​លើ​ការ​បែងចែក​ចំណូល​ពី​ប្រេងនេះ​ នៅ​ពេល​ចំណូល​ទាំង​នោះ​មិន​ទាន់បាន​នៅ​ឡើយ​។ សម្តេច​ថ្លែង​ប្រាប់​ដល់​អ្នក​រិះគន់​ថា ចំណូល​​ពី​ប្រេងរដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល។

សម្តេច​ក៏​បញ្ជាក់​ពី​​សិទ្ធិ​ផ្តាច់​មុខ​​របស់​កម្ពុជាលើ​ការ​គ្រប់គ្រង​ប្រេង​​នៅ​ក្នុង​ប្លុក A គឺ​មិន​មាន​ការ​ត្រួត​ស៊ី​គ្នា​ដូច​ការ​លើក​ឡើង​នោះ​ទេ។ ទីតាំង​ប្រេង​ស្ថិត​ដែន​គ្រប់គ្រង​របស់​កម្ពុជា ចម្ងាយ ១៦០ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ៣៥០ ពី​ខេត្ត​សុងក្លា​ប្រទេស​ថៃ និង ៣៣៥ គីឡូម៉ែត្រ​ពី​​ប៉ាតាយ៉ា​។

សម្តេច​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ចរចា​ជាមួយ​ភាគី​ថៃ លើ​ការ​ទាញ​ធនធាន​នៅ​ក្រោម​បាត​សមុទ្រ​នៅ​តំបន់​ដែល​ត្រួត​ស៊ីគ្នា។

សម្តេច​ក៏​លើក​ឡើង​ដែរ​ថា ការប្រកាសទទួល​បាន​ប្រេង​នេះ មិនមែន​ជា​បណ្តា​សា គឺ​ជា​ពរជ័យ សម្រាប់​ការ​អភិវឌ្ឍ​ដល់​ប្រទេស​។ បើ​តាម​សម្តេច​តេជោ កម្ពុជា​នឹង​ទាញ​ប្រភព​ចំណូល​ពី​​រ៉ែមាស ធ្យូង​ថ្ម បន្ត​ទៀត នៅពេល​កម្ពុជា​មិន​ទាន់​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ទាំង​នេះ​បម្រើប្រយោជន៍​នៅ​ឡើយ៕

ចំណូល​​ពី​ប្រេងរដ្ឋាភិបាល​នឹង​យក​ទៅ​អភិវឌ្ឍ​លើ​វិស័យ​ធំៗ ចំនួនពីរ
259 Shares