សមាជិកសភា​ជាន់​ខ្ពស់​របស់​ជប៉ុនម្នាក់ ​ក្លាយ​ជា​មហាសេដ្ឋី​​ មានទឹកប្រាក់​​ ១ពាន់​លាន​ដុល្លារ

Uncategorized
22 Shares

ប្រពៃណី​ជនជាតិ​ជប៉ុន​​ ដែល​មាន​វ័យ​ចំណាស់​ក្នុង​ការ​បោះត្រា​ឯកសារ​ជំនួស​ហត្ថលេខា ​ក៏​បាន​បញ្ចប់​នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន ​បាន​ធ្វើការ​ពី​ផ្ទះ​ដោយសារ​ជំងឺរាតត្បាត។

ក្រុមហ៊ុន​យក្ស​ដូចជា​ក្រុមហ៊ុន Toyota និង Nomura កំពុង​ចុះ​កុងត្រា​សេវាកម្ម​ហត្ថលេខា​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Bengo4.com រហូត​ដល់​ភាគហ៊ុន​របស់​ខ្លួន​បាន​កើន​ឡើង ១០០ ភាគរយ​នៅ​ឆ្នាំ​នេះ។

ការ​កើន​ឡើង​តម្លៃ​ភាគហ៊ុន​នេះ​ បាន​ធ្វើ​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន Bengo4 គឺ​លោក Taichiro Motoe ក្លាយ​ជា​មហាសេដ្ឋី​ភ្លាមៗ។ Forbes បាន​ប៉ាន់​ប្រមាណ​ថា ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Motoe គឺ​មាន ១ ពាន់​លាន​ដុល្លារ។

The lawyer's Dulles bag, a timeless success in three careers. | JOURNAL |  GLENROYAL GLENROYAL Official Site

សេវាកម្ម​ហត្ថលេខា​តាម​អ៊ីនធឺណិត​របស់ Bengo4 ដែល​មាន​ឈ្មោះថា CloudSign ក្នុង​យុគសម័យ​កូវីដ១៩ នៅ​ពេល​ដែល​មនុស្ស​ចាប់ផ្ដើម​ធ្វើការ​ពី​ចម្ងាយ ​ហើយ​ក្រុមហ៊ុន​ជប៉ុន​ កំពុង​តែ​ប្ដូរ​ទៅ​ជា​ហត្ថលេខា​អេឡិចត្រូនិក ​​ដែល​គេ​ហៅ​ថា​ត្រា hanko ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ​និង​ជា​ការ​អនុវត្ត​របស់​ជប៉ុន​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ១៨០០ ។

បើ​តាម​សំដី​របស់​លោក ​ក្នុង​បទសម្ភាសន៍​លើក​ដំបូង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ បាននិយាយ​ថា “ខ្ញុំ​ត្រូវ​​បោះត្រា​លើ​គំនរ​កិច្ចសន្យា​ជា​ច្រើន ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​ប្រសិទ្ធភាព ​នៅ​ក្នុង​វប្បធម៌​ជំនួញ​នោះ​ទេ តែ CloudSign កំពុង​តែ​ផ្លាស់ប្ដូរ​ប្រពៃណី​វប្បធម៌​របស់​ត្រា ​hanko ” ។

The lawyer's Dulles bag, a timeless success in three careers. | JOURNAL |  GLENROYAL GLENROYAL Official Site

ដោយឡែក Bengo4 CloudSign គឺ​ជា​សេវាកម្ម​ដ៏​លេចធ្លោ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​មាន ៨០% នៃ​ចំណែក​ទីផ្សារ​របស់​ប្រទេស។ មាន​ក្រុមហ៊ុន​ជាង ១០០,០០០ នៅ​ក្នុង​ឧស្សាហកម្ម​ជា​ច្រើន​បាន​ប្រើប្រាស់ CloudSign ដែល​កើន​ឡើង​ជាង ៥០,០០០ ក្នុង​មួយ​ឆ្នាំ។

លោក Haruka Mori ក៏​បាន​សរសេរ​នៅ​ក្នុង​កំណត់​សម្គាល់​ស្រាវជ្រាវ​មួយ​ថា “ តម្លៃ​ភាគហ៊ុន​របស់ Bengo4.com បាន​កើន​ឡើង​យ៉ាង​ខ្លាំង​លើ​ការ​រំពឹង​ទុក​ សម្រាប់​ការ​ជ្រៀត​ចូល​លឿន​ជាង​មុន​នៃ​សេវាកម្ម​កិច្ចសន្យា​អេឡិចត្រូនិក ​ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ត្រា​ប្រមូល​ផ្ដុំ​គ្នា​ ឆ្លើយតប​ទៅ​នឹង​កូវីដ១៩ ” ។

មុន​ពេល​ក្លាយ​ជា​សហគ្រិន ​លោក​គឺ​ជា​មេធាវី​សាជីវកម្ម​នៅ Anderson Mori ដែល​ជា​ក្រុមហ៊ុន​ច្បាប់​កំពូល​របស់​ជប៉ុន។ តែ​លោក​បាន​ចាកចេញ​ប្រហែល ៣ឆ្នាំ ក្រោយ​មក​លោក​ក៏​បង្កើត​ក្រុមហ៊ុន​ច្បាប់​ផ្ទាល់ខ្លួន ​គឺ​ការិយាល័យ​ច្បាប់ Authense បន្ទាប់មក​បាន​បង្កើត​ក្រុមហ៊ុន Bengo4 ក្នុង​ឆ្នាំ​តែមួយ។

元榮 太一郎 (もとえ太一郎)インタビュー | Visionary Story | 「不安定」へのチャレンジ

ក្រៅ​ពី​ធ្វើ​ជា​មហាសេដ្ឋី​និង​ជា​មេធាវី ​លោក Motoe ដែល​កើត​នៅ​រដ្ឋ Illinois ប៉ុន្តែ​ធំ​ដឹង​ក្ដី​នៅ​ខេត្ត Kanagawa ក្បែរ​ទីក្រុង​តូក្យូ​ ក៏​ជា​សមាជិក​សភា​ម្នាក់​ផង​ដែរ។

បុរស​អាយុ ៤៤ ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ នៃ​សភា​ជាន់​ខ្ពស់​របស់​ជប៉ុន​ ចាប់​តាំង​ពី​ឆ្នាំ ២០១៦ និង​ជា​អ្នក​រក​ប្រាក់​ចំណូល​ខ្ពស់​បំផុត​របស់​ប្រទេស​ កាល​ពី​ឆ្នាំ​មុន ​ដែល​មាន​ប្រាក់ចំណូល ៨៤៥ លាន​យ៉េន (ប្រហែល ៧,៨ លាន​ដុល្លារ) ភាគច្រើន​មក​ពី​ការ​លក់​ភាគហ៊ុន៕

ប្រភព៖forbes

សមាជិកសភា​ជាន់​ខ្ពស់​របស់​ជប៉ុនម្នាក់ ​ក្លាយ​ជា​មហាសេដ្ឋី​​ មានទឹកប្រាក់​​ ១ពាន់​លាន​ដុល្លារ
22 Shares