តារាថៃ និង​ខ្មែរ ប៉ះ​គ្នា​លើ​ឆាក​តន្ត្រី Boostrong សប្ដាហ៍​មុន

កម្សាន្ត
56 Shares

ទាំងអ្នកដែលទៅទស្សនាការផ្សាយផ្ទាល់ ក៏ដូចជាអ្នកដែលតាមដាន តាមកញ្ចក់ទូរទស្សន៍ PNN តាមគេហដ្ឋាន ពិតជាទទួលបានភាពសប្បាយរីករាយមិនស្ទើរទេ ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Music On Fire កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយសារតែ ក្រុមតារាជាច្រើនដូងមានទាំងខ្មែរមានទាំង តារាថៃ។

តារាក្នុងដួងចិត្តអ្នកគាំទ្រទាំងខ្មែរទាំងថៃ ដែលបានចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី Boostrong នៅឯស្ថានីយទូរទស្សន៍PNN ព្រែកព្នៅ មានដូចជា កញ្ញា ប៉ាច់ គីមមួយ លោក វង្ស តារារតនា កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និងតារាចម្រៀងថៃ គឺកញ្ញា Wonderframe។ ពួក​គេ​ទាំង​អស់ បាន​រួម​គ្នា​បញ្ចេញ​នូវ​បទ​ចម្រៀង​ទាំង​មនោ​សញ្ចេតនា ទាំង​ញាក់​កន្ត្រាក់​អារម្មណ៍​ ធ្វើ​ឲ្យ​ឆាក​នៃ​តន្ត្រី ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ។

ភ្លេងក៏ពិរោះរណ្តំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រស់ជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែននៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញហើយញាំងបរិយាកាសកម្មវីធីកាន់តែកក្រើកខ្លាំងជាង ការប្រគំតន្ត្រីផ្សេងទៀត ដែលលោកអ្នកធ្លាប់ជួប ថែមមួយកម្រិតទៀត ព្រមទាំង ផ្តល់ជូននូវបទពិសោធថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្តង។

Boostrong Music On Fire ជាការកម្មវិធីប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងឈ្នះពានរង្វាន់កម្រិតពិភពលោក២០១៩ Boostrong។ ការផ្សាយផ្ទាល់ធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ លើកញ្ចក់ទូរស្សន៍ PNN ចាប់ពីវេលាម៉ោង 4:30នាទីល្ងាចតទៅ ហើយអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយសេរីនៅស្ទូឌីយ៉ូ PNN ព្រែកព្នៅ។ ពីមួយសប្ដាហ៍ទៅ១សប្ដាហ៍ កម្មវិធីនេះ និង រៀបចំឲ្យមានតារាខ្មែរនិងតារាថៃ ជួបគ្នា ដើម្បីបម្រើអារម្មណ៍ មិនឲ្យទស្សនិកជន ទាស់ចិត្តឡើយ៕

តារាថៃ និង​ខ្មែរ ប៉ះ​គ្នា​លើ​ឆាក​តន្ត្រី Boostrong សប្ដាហ៍​មុន
56 Shares