ឆ្លងឆ្នាំសកលនេះ សេវា​ទេសចរណ៍​ ខេត្ត​កែប ហាក់​ស្ងប់ស្ងាត់​ជាងឆ្នាំមុន

កម្សាន្ត
9 Shares

ដោយសារ​វិបត្តិ​ នៃជំងឺកូវីដ-១៩ បានធ្វើឲ្យខេត្តកែប មានភាពស្ងប់ស្ងាត់ខុសពីគ្រាមុន គាប់ជួនរដូវកាល​បុណ្យឆ្លងឆ្នាំ​សកល​ឈានចូលមកដល់ សេវាកម្ម​ទេសចរណ៍​នៅក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​ ក៏ពុំសូវ​មាន​ភាព​មមាញឹកដែរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប បាន​ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០​២០នេះ​ថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២០-២០​២១ នេះ ភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុក​ហាក់មានការថមថយ ដោយពុំសូវមានមនុស្សចូលមក​សម្រាក កម្សាន្ត លំហែដូចបណ្តាឆ្នាំមុនៗឡើយ។លោកបន្តថា មូលហេតុដែលធ្វើឲ្យខេត្តកែប​គ្មាន​មនុស្ស​មក​លំហែ​ គឺដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។

រដ្ឋបាលខេត្តកែប នឹងធានាមិនមានផ្សែងបារីបំពុលបរិស្ថានដល់ភ្ញៀវទេសចរទៀតឡើយ -  Khmernote Business

លោក សោម ចិន្តា បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ខេត្តកែបមានសេវាកម្មស្នាក់នៅសរុបចំនួន​ជាង៩០​កន្លែង ក្នុង​នោះមានប្រមាណ១,៣០០បន្ទប់ ដោយខណៈនេះមានភ្ញៀវមកកក់បន្ទប់ដើម្បី​សម្រាកប្រមាណ​២០ភាគ​រយប៉ុណ្ណោះ។​

​ទោះជាសេវាកម្មទេសចរណ៍ថយចុះបែបនេះក្តី ក៏ខេត្តកែប ​កំពុងខិតខំទប់ស្កាត់​មិនឲ្យមានការ​ចម្លង ​ជំងឺ​កូវីដ-១៩ បានល្អប្រសើរ ហើយអាជ្ញាធរបានបន្តផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍​និមួយៗ​ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕

ប្រភព៖ កម្ពុជាថ្មី https://kampucheathmey.com/business-economic/38668/

9 Shares