រោងចក្រ​កាត់​ដេរ​មួយ នឹងបង្ហាញវត្តមាននៅក្រុងតាខ្មៅ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេច​អនុម័ត​នូវ​សំណើ​របស់​ក្រុមហ៊ុន​វិនិយោគ​គម្រោង​បង្កើត​រោងចក្រ និង​កាត់​ដេរ​សំលៀកបំពាក់​ មួយ​កន្លែង ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដែល​នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជិត​ពីរ​ពាន់​កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​វិនិយោគ ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ​វិញ្ញាបនប័ត្រចុះបញ្ជីជា​ស្ថាពរ​ មានឈ្មោះ JIAYUAN HENGRUN INT’L TEXTILE CO., LTD. ​ដែល​មានទីតាំងវិនិយោគ ស្ថិតនៅភូមិលេខ៤ សង្កាត់​ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ ប្រ​មាណ ៦,៦លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង៕