បើកសករាជថ្មី! ឧកញ៉ា ស្រី ចាន់ថន ផ្ញើសារពិសេសជូនអ្នកមានគុណ

ជុំវិញ​ឧកញ៉ា

លោកអគ្គនាយកក្រុមហ៊ុន Jet Group ឧកញ៉ា ស្រី ចាន់ថន ស្វាគមន៍សករាជថ្មី បានបង្ហោះសារដ៏មានអត្ថន័យជូនចំពោះលោកអ្នកមានគុណទាំងទ្វេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ស្រី ចាន់ថន បង្ហោះសារយ៉ាងដូច្នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល 2021 កូនសូមគោរពអរគុណលោកមានគុណទាំងពីរ ដែលបានចិញ្ចឹមបីបាច់អប់រំណែនាំ ទូន្មានប្រៀនប្រដៅ ដល់រូបកូន ជាពិសេសលោកទាំងពីរតែងតែសន្តោសប្រណី អធ្យាស្រ័យ និងចង្អុលបង្ហាញ ដល់រូបកូនគ្រប់បែបយ៉ាង មិនថានឿយហត់ ឬលះបង់យ៉ាងណាក៏ដោយ.. ។

លោកឧកញ៉ាបន្តថា ក្នុងឱកាសនេះ កូនសូមគោរពជូនពរលោកមានគុណទាំងពីរមានសុខភាពល្អបរិបូណ៍កម្លាំងមាំមួនអាយុយឺនយូរបញ្ញាឈ្លាសវៃក្នុងឱកាសដ៏វិសេសវិសាលនេះកូនសូមជូនបួងសួងដល់ព្រះគុណព្រះរតនត្រ័យវត្ថុស័កសិទ្ធទាំងអស់ក្នុងលោកតាមបីបាច់ថែរក្សាលោកមានគុណទាំងពីរជួបតែវិបុលសុខព្រមទាំងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ
គោរពជូនពរពីកូន ស្រី ចាន់ថន..៕