ADB ប្រកាសថវិកាត្រៀម ៩ពាន់លានដុល្លារ ដើម្បីជួយប្រទេសសមាជិកអាចទទួល និងចែកចាយវ៉ាក់សាំងកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានថ្លែងថា “ពេលប្រកាសថវិកាត្រៀម ៩ពាន់លានដុល្លារសហរដ្ឋអាមេរិក របស់ធនាគារអភិវឌ្ឍន៍អាសុី ដើម្បីជួយប្រទេសសមាជិកអាចទទួល និងចែកចាយវ៉ាក់សាំងកូវីដ១៩ នៃគម្រោង APVAX”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា នៅពេលសមាជិកកំពុងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីត្រៀមចាក់វ៉ាក់សាំងប្រជាជនរបស់ពួកគេឱ្យបានឆាប់បំផុតពួកគេត្រូវការហិរញ្ញប្បទានដើម្បីទទួលបានវ៉ាក់សាំងក៏ដូចជាផែនការនិងចំណេះដឹងសមស្របដើម្បីអាចគ្រប់គ្រងដំណើរការចាក់វ៉ាក់សាំងដោយសុវត្ថិភាព។ 

លោកប្រធាន ADB បញ្ជាក់ថា “ APVAX នឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសមាជិកកំពុងអភិវឌ្ឍន៍របស់យើងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឆ្លងផុតពីជំងឺរាតត្បាតនិងផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច” ។