ទស្សនៈអំពីទ្រព្យសម្បត្តិអ្នកមាន អ្នកក្រ របស់ឧកញ៉ា គីម ហ៊ាង កំពុងផ្ទុះផ្អើលពេញ Facebook

ជុំវិញ​ឧកញ៉ា
34 Shares

ឧកញ៉ា គីម ហ៊ាង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ បានបង្ហោះសារមួយធ្វើឲ្យផ្អើលពេញហ្វេសបុកស៊ែព្រោងព្រាត ជជែកវែកញ៉ែកពីកន្លងមួយទៅកន្លងមួយស្ទើរពេញមួយថ្ងៃទៅហើយ។

លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ហើយជាញឹកញ៉ាប់តែងបង្ហោះសារអំពីទស្សនៈអប់រំ អាជីវកម្ម និងបញ្ហាផ្សេងៗ ដល់អ្នកគាំទ្ររបស់លោក។ ឧកញ៉ាញូស៍ សូមលើក ៧ចំណុចអំពីទ្រព្យសម្បត្តិ អ្នកមាន អ្នកក្រ របស់ឧកញ៉ា គីម ហ៊ាង ដូចខាងក្រោម៖

1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ!
2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប!

3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់
២លានដុល្លារ = អ្នកមធ្យម!

4. មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!

5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន!

6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម!

7. មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ!

តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន?

ទស្សនៈអំពីទ្រព្យសម្បត្តិអ្នកមាន អ្នកក្រ របស់ឧកញ៉ា គីម ហ៊ាង កំពុងផ្ទុះផ្អើលពេញ Facebook
34 Shares