ឧកញ៉ា ម៉ុង ឬទ្ធី សរសើរគុណភាពផ្លូវ​ល្បឿនលឿន​ ភ្នំពេញ​ ​ព្រះសីហនុ​ និងចង់ទិញឡានស្រោចកៅស៊ូ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
21 Shares

ឧកញ៉ាកសិកម្ម ម៉ុង ឬទ្ធី នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ ធ្វើ​ដំណើ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ ព្រះសីហនុ ចុះពិនិត្យសកម្មភាពដំណើរការសាងសង់។

មហាសេដ្ឋី ម៉ុង ឬទ្ធី បានថ្លែងថា ធ្វើ​ដំណើ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ល្បឿនលឿន​ ដែលមានប្រវែង190គីឡូ​ម៉ែត្រ​ ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ត្រង់PK158 ដែល​វិនិយោគទុន​ដោយ​ក្រុមហ៊ុន​ចិន​ បេីតាមការ​ពិនិត្យ​មេីល​ដោយផ្ទាល់​ ឃេីញ​ថា​មាន​សន្ទុះ​លឿន​និងមាន​​គុណភាព​ល្អខ្លាំងណាស់​។

លោកឧកញ៉ាកសិកម្មរូបនេះថា បេីមាន​បងប្អូន​ណានាំ​ឡាន​ស្រោច​កៅស៊ូ​​ប្រភេទ​នេះ​ចូល​មក​ខ្ញុំ​ចង់ទិញមួយគ្រឿង​។

សូមជម្រាបថា ផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលមានប្រវែងសរុបជិត១៩០ គីឡូម៉ែត្រនេះតភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនចាប់ផ្តើមសាងសង់នៅថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលចំណាយទឹកប្រាក់សរុបប្រមាណ ១៩០០លានដុល្លារ៕

ឧកញ៉ា ម៉ុង ឬទ្ធី សរសើរគុណភាពផ្លូវ​ល្បឿនលឿន​ ភ្នំពេញ​ ​ព្រះសីហនុ​ និងចង់ទិញឡានស្រោចកៅស៊ូ
21 Shares