ទោះប្រឈមបញ្ហាកូវីដ១៩ ការវិនិយោគផ្ទាល់របស់ចិនមកកម្ពុជាមានកំណើន៧០%

សង្គម​និង​សេដ្ឋកិច្ច
15 Shares

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានកំណើន ៧០%។

គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជាបានពុះពាររាល់ផលប៉ះពាល់នៃជំងឺវីរុសកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅបានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រ។

ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុប។

ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី(AIAI)បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។

ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ៕

15 Shares