៨ចំណុច ក្រ មិនមែន ជា​ហេតុនាំឱ្យ​អ្នក​ល្ងង់​នោះ​ទេ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
300 Shares



១.បើចង់អភិវឌ្ឍន៍ខ្លួនឱ្យបានល្អ កុំបន្ទោសក្រថាជាឧបសគ្គត្រូវខិតខំរៀនដោយចិត្តស្មោះស័្មគ្រ គ្មានអ្វីបង្អាក់ឆន្ទៈយើងឡើយ។

២.ប្រសិនបើត្រឹមក្រីក្រតែមួយ កុំបីកើតព្រួយធ្វើចិត្តឱ្យល្ហើយពុះពាររៀនសូត្រកុំនៅកន្តើយ យើងនឹងដល់ត្រើយ នៃចំណេះដឹង។

៣.កុំបីទោរទន់តាមភាពក្រីក្រ ជាមធ្យោបាយល្អត្រូវតែខំប្រឹងរៀនគិតរៀនធ្វើដោយក្តីសញ្ជឹង កុំបីឈរធ្មឹងដូចទឹកបឹងស្រះ។

៤.កុំយកភាពក្រមកធ្វើជាលេស នាំក្រិនចំណេះខុសតម្រាចាស់ត្រូវតែពុះពារកុំឡើយអៀនខ្មាស ត្រូវរើបម្រះចេញពីភាពល្ងង់។

៥.ធម្មតាទេក្រជាកំណួួច ចាប់ចងក្រងកួចផ្តួចឱ្យលិចលង់តែកុំយកក្រធ្វើជាព្រនង់ វាយដំដោតជង់ នាំបង់វិជ្ជា។

៦.ត្រូវតែជម្នះឱ្យឈ្នះតម្រាយរកដំណោះស្រាយបង្កើនមាគ៌ាឆ្ការផ្លូវសង់ស្ពានយានកាយអង្គារថ្នាល
ព្រោះវិជ្ជាឆ្លងផុតក្តីខ្លៅ។

៧.កុំចោទថាក្រទើបរៀនមិនចេះ ពាក្យនេះជាលេសទេណាញាតិផៅកុំឱ្យក្លាយជារបួសដំបៅ ត ពូជកូនចៅថាល្ងង់ព្រោះក្រ។


៨.ចូរប្រឹងប្រែងឡើងកុំនៅរារែក វែកញែកឱ្យច្បាស់កុំឱ្យកករ តើក្រព្រោះល្ងង់ ឬល្ងង់ព្រោះក្រ? ខ្មៅស គឺក្រ កើតដោយសារល្ងង់។


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

300 Shares