ឧកញ៉ា នួន អក បង្ហើប ៣ចំណុច បើចង់រកស៊ីនៅពេលគ្មានលុយក្នុងដៃ

ជុំវិញ​ឧកញ៉ា អាជីវកម្ម
81 Shares

ឧកញ៉ា នួន អក ប្រធានក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុនរីស៊តកំពតឋានសួគ៌ បានបង្ហើប ៣ចំណុច បើចង់រកស៊ីនៅពេលគ្មានលុយក្នុងដៃ។

ឧកញ៉ា នួន អក ថ្លែងថា តើគួរឲ្យស្ដាយកម្រិតណាទៅ បើអ្នកមានគំនិតរកស៊ីល្អឥតខ្ចោះហើយ តែខ្វះខាតដើមទុន? តើអ្នកសុខចិត្តបោះបង់វាចោល ឬមួយក៏ចង់លក់គំនិតនេះឲ្យអ្នកដទៃ? ចុះហេតុអីមិនរកវិធី ដើម្បីស្វែងរកដើមទុនទៅ?

ឧកញ៉ាញូស៍ សូមលើក ៣ ចំណុចដូ​ចខាងក្រោម៖

១) ធនាគារ

Claire Knox - Southeast Asia Globe

នេះគឺជាមធ្យោបាយសាមញ្ញបំផុតដែលអ្នកជំនួញជាច្រើនតែងប្រើប្រាស់ ព្រោះថាដើម្បីដំណើរការការរកស៊ីបាននោះ គឺត្រូវចំណាយដើមទុនមិនតិចឡើយ។ ហេតុនេះមានតែធនាគារទេ ដែលមានសុវត្ថិភាព ហើយងាយស្រួលសម្រាប់អ្នកខ្ចីរកស៊ី។

២) ដៃគូជំនួញ

មនុស្ស ៣ប្រភេទដែលអ្នកមិនគួរជ្រើសគេមកធ្វើជាដៃគូជំនួញរបស់អ្នក – Dr-Business

បើអ្នកមានទំនាក់ទំនងល្អ ដៃគូជំនួញអ្នកនឹងអាចផ្ដល់ជាប្រាក់កម្ចីជាច្រើនដល់អ្នកក៏ថាបាន ព្រោះថា អ្នកយកថវិកានោះទៅរកស៊ីជាមួយពួកគេទេ មិនមែនយកទៅណាផ្សេងឯណា៕

៣) គ្រួសា និង មិត្តភ័ក្តិ

Image may contain: 5 people, people smiling

គ្រួសារនឹងមិត្តភ័ក្តិ គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិត ដូច្នេះហើយពួកគេអាចជួយអ្នកនៅពេលមានបញ្ហាផ្សេងៗ។ ប្រសិនបើអ្នកពិតជាមានគំនិតអាជីវកម្មល្អមែន សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីពួកគេ ព្រោះអ្នកនឹងទទួលបានការជួយទំនុកបម្រុងមិនខាន។ ប៉ុន្តែត្រូវចាំថា ការសុំជំនួយនេះ មិនមែនត្រូវពឹងផ្អែងលើគេទាំងស្រុងនោះទេ គឺត្រូវតែខិតខំដោយខ្លួនឯងឲ្យខ្លាំងបំផុត ទើបអាចសម្រេចក្តីសុបិនក្នុងការរកស៊ីដោយជោគជ័យបាន។

81 Shares