ក្តៅក្តៅជនសង្ស័យ ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានថ្មីៗ

ជនសង្ស័យម្នាក់ ជាអ្នក​បើករថយន្ត​​ឱ្យ​ឃាតកបា​ញ់​សម្លាប់​លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនបានហើយ នាវេលារសៀលថ្ងៃទី០៣ខែមករា ឆ្នាំ២០២១ ក្នុង​ខេត្ត​បាត់​ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជនសង្ស័យរូបនេះ មានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ការចាប់ខ្លួនរូបគេ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយះពេល៥ថ្ងៃកន្លងទៅ ។

សមត្ថកិច្ចជំនាញ បាននឹងកំពុងស្រាវជ្រាវបន្ថែម ក្នុងការបន្តឈានទៅចាប់ខ្លួន ជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

កាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ មានឈ្មោះ រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ( ហៅញ៉ក់ ) ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍រហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។ គេហទំព័រកម្ពុជា​ថ្មី​នឹងរាយការណ៍ជាបន្តបន្ទាប់​!!