ល្បិចបន្លំលួចគ្រប់គ្រង WhatsApp Telegram ឬ Facebook ច្រើនណាស់!

សង្គម​និង​សេដ្ឋកិច្ច
20 Shares

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងដូចជាកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើសេចក្តីរាយការណ៍របស់ជនរងគ្រោះ ក្រុមការងារបច្ចេកទេស បានរកឃើញថា៖​ ករណីលួចគណនីភាគច្រើនបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ច្រើនជាងការលួចដោយប្រើប្រាស់បច្ចេកទេសចម្លងមេរោគ។

Image may contain: text

ដំណើរការនៃការលួចគ្រប់គ្រងគណនី៖
– ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី Telegram ដោយប្រើប្រាស់លេខទូរស័ព្ទជនរងគ្រោះ (ចំពោះកម្មវិធី Facebook ប្រើប្រាស់តួនាទី Reset Password ជាមួយលេខទូរស័ព្ទ ឬឈ្មោះ Username របស់ជនរងគ្រោះ)
– ក្រុមហ៊ុន WhatsApp Telegram ឬ Facebook នឹងធ្វើការបញ្ជូនលេខកូដ PIN តាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទរបស់ជនរងគ្រោះ
– ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម (Social Engineering) ដោយធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ តាមរយៈសារអេឡិចត្រូនិក ដើម្បីលួងលោមជនរងគ្រោះផ្តល់លេខកូដ PIN (ឧទាហរណ៍៖ ប្រាប់ជនរងគ្រោះថាខ្លួនច្រឡំផ្ញើលេខកូដ និងអង្វរជនរងគ្រោះផ្ញើជូនខ្លួនវិញ ព្រោះលេខកូដនេះត្រូវការបន្ទាន់បំផុត)
– បន្ទាប់ពីទទួលបានលេខកូដ PIN ឧក្រិដ្ឋជនវាយបញ្ចូលលេខកូដនោះដើម្បីធ្វើការផ្ទៀងផ្ទាត់គណនី និងដំណើរការចូលកាន់គណនីកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook បានជោគជ័យ
– ដើម្បីទទួលអាចគ្រប់គ្រងគណនីរបស់ជនរងគ្រោះកាន់តែរឹងមាំ ឧក្រិដ្ឋជននឹងធ្វើការផ្លាស់ប្តូរការកំណត់ (Settings) តួនាទីមួយចំនួន ដូចជា៖ បន្ថែមប្រព័ន្ធសុវត្ថិភាពដោយប្រើលេខកូដ Step Two Verification ឬផ្លាស់ប្តូរព័ត៌មានផ្ទៀងផ្ទាត់របស់គណនីជនរងគ្រោះ ដោយដាក់ព័ត៌មានរបស់ខ្លួនជំនួយវិញជាដើម។

មូលហេតុWhatsAppនិងTelegramត្រូវបានមន្ត្រីរាជការឬឯកជនចូលចិត្តប្រើ - Forward  KH

(សេចក្តីបញ្ជាក់បន្ថែម៖ មានករណីមួយចំនួន ឧក្រិដ្ឋជនធ្វើការបន្លំលួចលេខសម្ងាត់តែម្តង ដោយប្រើប្រាស់បច្ចេកទេសវិស្វកម្មបណ្តាញសង្គម Phishing)
សេចក្តីណែនាំ៖
អាស្រ័យហេតុនេះនាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹកបងប្អូនពលរដ្ឋទាំងអស់ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម ឬមានគណនីអ៊ីនធឺណេត សូមអនុវត្តវិធីសាស្រ្តការពារសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖
– ត្រូវជ្រើសរើសប្រើប្រាស់លេខសម្ងាត់ណាដែលពិបាកទស្សន៍ទាយ (ហាមប្រើប្រាស់លេខសម្ងាត់ជា៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬឈ្មោះខ្លួនឯង។ល។)
– ត្រូវរក្សាលេខសម្ងាត់គណនីឲ្យមានសុវត្ថិភាព និងមិនត្រូវធ្វើការចែករំលែកលេខសម្ងាត់ឲ្យអ្នកណាម្នាក់ជាដាច់ខាត ទោះបីជននោះអះអាងថាជាតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាណាមួយក៏ដោយ
– ត្រូវប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងរក្សាការពារលេខកូដ PIN ឲ្យបានត្រឹមត្រូវ (គួរបិទមិនឲ្យបង្ហាញលើអេក្រង់ទូរស័ព្ទពេលទទួលបានសារចូលក្នុងទូរស័ព្ទ) ជាពិសេសមិនត្រូវចែករំលែកលេខកូដ PIN ទៅអ្នកដទៃជាដាច់ខាត
– ត្រូវដំឡើងតួនាទី Step Two Verification លើគណនីកម្មវិធីអ៊ីនធឺណេត -ល- ៕

ល្បិចបន្លំលួចគ្រប់គ្រង WhatsApp Telegram ឬ Facebook ច្រើនណាស់!
20 Shares