មហាសេដ្ឋីនីកំពូលៗ ទាំង៣នេះ បង្ហើបវិជ្ជាគុណសម្រាប់មនុស្សស្រីគួរមាន

អាជីវកម្ម
13 Shares

ឧកញ៉ាញូស៍ សូមនាំលោកអ្នកសិក្សាអំពីសេដ្ឋីនីល្បីៗ លំដាប់ពិភពលោក មកបង្ហាញជូនដូចខាងក្រោម ដែល​ជា​គុណសម្បត្តិ​របស់​មនុស្ស​ស្រី​សម័យ​ទំនើប​ត្រូវ​មាន​ពីកំពូល​ស្ត្រី ៣ រូប៖

១. ហ៊ាន​ចាប់​យក​ក្ដី​ស្រមៃ​របស់ខ្លួន

Tory Burch: 'Businesses can do well by doing good'

អ្នកស្រី Tory Burch ជា​សេដ្ឋី​នី​អាមេរិកាំង​ដែល​ជោគជ័យ​ក្នុង​វិស័យជំនួញមួយរូប។ ស្ត្រី​វ័យ ៥៤ ឆ្នាំ​រូបនេះ ប្រាប់ថា មនុស្សស្រី​មាន​មហិច្ឆតា​ធំ ជា​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន​បំផុត។

ម្ចាស់​អាជីវកម្ម​ច្នៃម៉ូដរូបនេះលើកឡើងថា ក្រុមហ៊ុន​សម្លៀកបំពាក់ Tory Burch របស់​ខ្លួន​មិនមែន​ជោគជ័យ​តែ​ឯង​ពិតមែន ប៉ុន្តែចំណុចខ្លាំង​ដែលធ្វើ​ឲ្យ​អ្នកស្រី​បន្ត​អាច​ដើរ​មក​ទល់​នឹង​សព្វថ្ងៃ គឺ មហិច្ឆតា​ហ៊ាន​ចាប់​យក​ក្ដី​ស្រមៃ​ជាមួយ​នឹង​ការផ្ដោតលើគោលដៅផងដែរ។

២. មាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង

21 Things You Probably Didn't Know About Sheryl Sandberg

អ្នកស្រី Sheryl Sandberg ជាសេដ្ឋីនីប្រាក់ពាន់លានដុល្លារ និងជានាយកផ្នែកប្រតិបត្តិ ក្នុង​ក្រុមហ៊ុនហ្វេសប៊ុក។ ស្ត្រីវ័យ ៥១ ឆ្នាំរូបនេះ បានថ្លែងថា មនុស្សស្រីសម័យ​ថ្មីរមែងបង្កើត​ហានិភ័យ​សម្រាប់​ខ្លួនឯង​ជា​រឿយៗ​ដោយ​មិន​ព្រម​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ទទួល​បាន​សេរីភាព និង​ចូលចិត្ត​ពឹងផ្អែក​លើ​អ្នកដទៃ​ខ្លាំង​ពេក។

Sheryl Sandberg មានប្រសាសន៍ទៀតថា ទោះបី​អតីតកាលមនុស្សស្រីមិនសូវមានការលើកស្ទួយ តែ​បច្ចុប្បន្ន​វា​ផ្ទុយគ្នា​ហើយ។ ចំពោះ​អ្នកស្រី​មិនដែល​ចុះ​ញម​ឡើយ ព្រោះ​ខ្លួន​មិន​និយម​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកដទៃ​ទាំងស្រុង​ទេ បែបនេះ​ហើយ​ទើប​សម្រេចចិត្ត​ចូល​ប្រឡូកក្នុងសង្គម ដើម្បីបានធ្វើរឿងដែលខ្លួនស្រឡាញ់។

​៣. មិន​ចុះចាញ់​នឹង​បញ្ហា

Beyoncé to donate $500,000 to people impacted by the eviction crisis - CNN

តារា​ចម្រៀងស្រី Beyonce ជា​សិល្បការរិនី​ជនជាតិ​អាមេរិក នាងបានបង្ហើប​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន​អាច​ឈរ​ជើង​រហូត​ដល់​បច្ចុប្បន្នគឺនាងតែងតែបង្វឹកខ្លួនឯងឲ្យក្រោកឈរឡើងជានិច្ច នៅ​ពេល​ដែល​ជួប​ឧបសគ្គ។ នាងថា ជាញឹកញាប់នៅពេលបញ្ហាចូលមក នាងមិនដែលប្រលែងចោលនោះទេ ដោយ​តែង​ព្យាយាម​ដោះស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព​ជានិច្ច។

ការ​រៀនសូត្រជីវិត​របស់​បុគ្គល​ជោគជ័យ​ទាំងឡាយ រមែង​អាច​បង្កើត​កម្លាំងចិត្ត​ដល់​គ្នា​យើង​ឲ្យ​ហ៊ាន​ពុះពារ ​ជឿជាក់ និង​បន្ត​ទៅ​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន។

ដូចគ្នា​ដែរ មនុស្ស​ស្រី​ជំនាន់ថ្មី គួរ​សិក្សា​ពី​ចំណុច​ល្អៗ​ជា​ច្រើន​ពី​ស្ត្រី​ជោគជ័យ​នានា​ជុំវិញ​ពិភពលោក ដើម្បី​បង្វឹក​បង្ហាត់​ខ្លួនឯង​ឲ្យ​រឹងមាំ និងរីកចម្រើនទាន់សម័យកាល។

ប្រភព៖ Forbes

មហាសេដ្ឋីនីកំពូលៗ ទាំង៣នេះ បង្ហើបវិជ្ជាគុណសម្រាប់មនុស្សស្រីគួរមាន
13 Shares