បួនផ្នែកឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស មានទឹកប្រាក់ចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានចេញរបាយការណ៍តម្លៃសរុបនៃផលិផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ, ផលិតផលជលផល, ផលិផលព្រៃឈើ និងផលិតផលកៅស៊ូ សម្រេចបាននៅក្នុងឆ្នាំ២០២០កន្លងទៅ។  តម្លៃផលិតផលកសិកម្មសរុប ចំនួន ៤ ២៦៥ ៤១៧ ៤២០ ដុល្លារអាមេរិក និងតម្លៃសរុបនៃការនាំចេញផលិតផលកសិកម្ម ចំនួន ៦០៤ ៨២៦ ០០០ ដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: one or more people and outdoor

I. ផ្នែកផលិតកម្មសត្វ
ក. តម្លៃសរុបនៃផលិតផលសត្វ ចំនួន ១ ៨២៧ ១៩៩ ៩៨៣ ដុល្លារអាមេរិក
ខ. តម្លៃសរុបនៃការនាំចេញផលិតផលសត្វ ចំនួន ៦១ ៣០៧ ០០០ ដុល្លារអាមេរិក
តម្លៃសរុបតាមប្រភេទសត្វ និងស៊ុត
១. គោក្របី ចំនួន ៨៩៥,៩៨ លានដុល្លារអាមេរិក (៨៩ ៥៩៨ តោន)
២. ជ្រូក ចំនួន ៥៤៤,៧៦៥ លានដុល្លារអាមេរិក (១០៨ ៩៥៣ តោន)
៣. បក្សី ចំនួន ២៣១,០១៦ លានដុល្លារអាមេរិក (៥៧ ៧៥៤ តោន)
៤. សត្វដ៏ទៃទៀត ចំនួន ១,៥២ លានដុល្លារអាមេរិក (១៥២ តោន)
៥. ស៊ុតមាន់ និងទា ចំនួន ១៥៨,៣១៦ លានដុល្លារអាមេរិក(១ ៨០៩ លានគ្រាប់)

Image may contain: 8 people, people standing
II. ផ្នែកផលិតកម្មជលផល
១. តម្លៃសរុបនៃផលិតផលនេសាទមាន ចំនូន ១ ៨៧២ ៦០០ ០០០ ដុល្លារអាមេរិក
២. តម្លៃសរុបនៃការនាំចេញផលិតផលជលផលមាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារអាមេរិក
បរិមាណផល
– ផលិតផលទឹកសាប ចំនួន ៤១៣ ២០០ តោន
– ផលនេសាទសមុទ្រ ចំនួន ១២២ ៧០០ តោន
– ផលវារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន
– ផលិតផលជលផលសរុប ចំនួន ៩៣៦ ៣០០ តោន
– ការនៃចេញ ចំនួន ៣ ៥៩០ តោន
– តម្លៃសរុបនៃផលិតផលទឹកសាប និងសមុទ្រ ចំនួន ១ ០៧១ ៨០០ ០០០ ដុល្លារអាមេរិក
– តម្លៃសរុបនៃផលិតផលវារីវប្បកម្ម ចំនួន ៨០០ ៨០០ ០០០ ដុល្លារអាមេរិក

Image may contain: tree, plant, outdoor and nature
III. ផ្នែកផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ
១.​ តម្លៃសរុបនៃផលិផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ ចំនួន ៨៦ ៩៥៧ ៤៣៦ ដុល្លារអាមេរិក
២. ការនាំចេញផលិតផលព្រៃឈើ និងសត្វព្រៃ ចំនួន ៤៤ ០៩១ ០០០ ដុល្លារអាមេរិក
ក. តម្លៃសរុបនៃផលិតផលឈើដាំនិងឈើកែឆ្នៃ ចំនួន ២៣ ២៣៧ ០០០ ដុល្លារអាមេរិក
ការផ្គត់ផ្គង់ផលិតផលឈើសរុប ចំនួន ៣០ ៩២៦ ម៉ែត្រីគុណ
៤ ៧៨៦ តោន
៥៥ ៨០៣ ស្តែរ
២៤៣ ២៥១ ដើម
ខ. តម្លៃសរុបផលិតផលសត្វព្រៃ ចំនួន ៣៣ ៨៧១ ០០០ ដុល្លារអាមេរិក
– សត្វស្វារចិញ្ចឹម ចំនួន ២២ ៥៩៤ ក្បាល
– ផលិតផលស្បែកសត្វ ចំនួន ៦៨៣,០២៥ តោន
គ. តម្លៃសរុបផលិផលសំបុកត្រចៀកកាំ ចំនួន ២៤ ០០០ ០០០ ដុល្លារអាមេរិក
ផលិតផលសរុប ចំនួន ៤០ តោន
ឃ. ចំណូលពីសួយសារ ចំនួន ៥ ៧០០ ០០០ ដុល្លារអាមេរិក

Image may contain: water and food
IV. ផ្នែកផលិកម្មកៅស៊ូ
១. តម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក
២. តម្លៃសរុបនៃការនាំចេញផលិផលកៅស៊ូ និងដើមកៅស៊ូ ចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក
ក. តម្លៃសរុបនៃផលិតផលកៅស៊ូ ចំនួន ៤៧៨ ៦៦០ ០០០ ដុល្លារអាមេរិក
ក.១. តម្លៃសរុបនៃផលិតជ័រកៅស៊ូ ចំនួន ៤៧២ ៥០០ ០០០ ដុល្លារអាមេរិក
– ផ្ទៃដីដាំដុះ ចំនួន ៤០១ ៩១៤ ហិកតា ក្នុងនេះមាន៖
១. កៅស៊ូឧស្សាហកម្ម ចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង ៦០%
២. កៅស៊ូគ្រួសារ ចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង ៤០%
– ផ្ទៃដីចៀរជ័រ ចំនួន ២៩០ ០១៣ ហិកតា ស្មើនឹង ៧២% នៃផ្ទៃដីដាំដុះកៅស៊ូសរុប
– ទិន្នផលជាមធ្យម ចំនួន ១,២០៧ តោន/ហិកតា
– បរិមាណផលសរុប ចំនួន ៣៥០ ០០០ តោន
ក.២. តម្លៃសរុបនៃដើមកៅស៊ូ ចំនួន ៦ ១៦០ ០០០ ដុល្លារអាមេរិក
– ផ្ទៃដីសម្អាតដើមកៅស៊ូ(២០២០) ចំនួន ១ ៧៦០ ហិកតា
– តម្លៃដើមកៅស៊ូក្នុងមួយហិកតា ចំនួន ៣ ៥០០ ដុល្លារអាមេរិក
ខ. តម្លៃសរុបនៃការនាំចេញផលិតផលកៅស៊ូចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក
ខ.១. តម្លៃសរុបនៃការនាំចេញកៅស៊ូ ចំនួន ៤៥៩ ០០០ ០០០ ដុល្លារអាមេរិក
– បរិមាណនាំចេញសរុប ចំនួន ៣៤០ ០០០ តោន
– តម្លៃនាំចេញជាមធ្យមប្រចាំឆ្នាំ ចំនួន ១ ៣៥០ ដុល្លារអាមេរិក ក្នុងមួយតោន
ខ.២ តម្លៃនៃការនាំចេញឈើកៅស៊ូ ចំនួន ២៣ ៧៦០ ០០០ ដុល្លារអាមេរិក
– តម្លៃឈើកៅស៊ូ ចំនួន ១៥០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រត្រីគុណ
– បរិមាណឈើកៅស៊ូ ចំនួន ១៥៨ ៤០០ ម៉ែត្រត្រីគុណ

Image may contain: indoor