ឧកញ៉ាម្នាក់ជំនាញរកស៊ីឈើខុសច្បាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ជុំវិញ​ឧកញ៉ា
71 Shares

ឧកញ៉ា សឹង សំអុល ដែល​ល្បីជាឈ្មួញ​រក​ស៊ីនៅ​ក្នុងខេត្ត​មណ្ឌលគិរី ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់​ឃាត់​ខ្នួនៅថ្ងៃ​នេះ។ ការ​ឃាត់​ខ្លួន​ឧកញ៉ារូប​នេះ​ធ្វើ​ឡើងចំ​ថ្ងៃ ដែល​កម្ពុជា​បានប្រារព្ធទិវារក្ខទិវា​ នៅក្នុងខេត្ត​ក្រចេះ​ក្រោមព្រះរាជាធិបតី​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់ព្រះមហាក្សត្រ​កម្ពុជា​។

លោក ឧកញ៉ា សឹង សំអុល គឺជា​អគ្គនាយកក្រុមហ៊ុនប៉ាវី ភីអ អ៉ីមផត អ៉ិចផត ត្រូវបាន​ឃាត់​ខ្លួន​នៅរសៀលថ្ងៃ​ទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មា​ធិកា​រជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើ​សធន​ធានធម្ម​ជាតិ បានបើកប្រតិ​បត្តិការ​បង្ក្រាបប​ទល្មើស ព្រៃឈើទ្រ​ង់ទ្រាយធំ​ នៅខេត្តមណ្ឌល​គិរី ​ក្រោមកា​រដឹកនាំ​ពីលោក ​សៅ សុខា។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុ​ស្ស៤នាក់ ដែលក្នុង​នោះមាន​ឧកញ៉ា ​ស៊ឹង សំអុល ប្រធានក្រុម​ហ៊ុន មេកា​រ២នាក់ និងអ្នកបើ​ករថយ​ន្តម្នាក់ ព្រមទាំង​ដកហូត​រថយន្ដជា​ង៤០គ្រឿ​ង។

ឧកញ៉ាម្នាក់ជំនាញរកស៊ីឈើខុសច្បាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន
71 Shares