កំពង់ផែទេសចរណ៍ខ្នាតយក្សនៅកំពត សម្រេចការសាងសង់បាន ៥០%ហើយ

សង្គម​និង​សេដ្ឋកិច្ច
129 Shares

គម្រោង​កំពង់ផែ​ទេសចរណ៍​ថ្មី​ខ្នាត​យក្ស​ ក្នុងទឹកដីជាប់មាត់សមុទ្រ ខេត្តកំពត បច្ចុប្បន្ន​សម្រេច​ការ​សាងសង់​បាន​លើស​ពី​៥០%​ហើយ​ ខណៈ​ការ​បញ្ចប់​ការ​សាងសង់​អាច​នឹង​យឺត​ពេលដែលបាន​គ្រោង​ទុក ព្រោះ​ដោយសារ​វិបត្តិ​កូវីដ ១៩។

កំពង់ផែ​ទេសចរណ៍​ថ្មីនេះ​មាន​បណ្តោយ ៣០០ ម៉ែត្រ​ និង​មាន​សមត្ថភាព​អាច​ឲ្យ​ផ្ទុក​នាវា​ដឹក​អ្នក​ដំណើរ​ចំណុះ​ពី ៣០០ ទៅ ៤០០ នាក់​​​ចូល​ចត​បាន។​ ហើយ​គ្រោង​ចំណាយ​ទឹកប្រាក់​ ១០ លាន​ដុល្លារ​អាមេរិក​សាងសង់​លើ​ទំហំ​ផ្ទៃដី​៤​ហិកតា និង​មាន​ជម្រៅ​ ៤,៥​ម៉ែត្រ​។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្ត​កំពត ​មាន​កំពង់​ផែ​ចំនួន​៤ រួម​មាន ​កំពង់ផែ វិញ​ហួរ ​មាន​ជម្រៅ​ទឹក​រហូត​ដល់​១៤ម៉ែត្រ អាច​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​តាម​កប៉ាល់​ធំ​ៗ​។ កំពង់ផែ​​ឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល​។ កំពង់​ផែ​របស់​ជំទាវ​ កែវ ម៉ាលី សម្រាប់​ដឹក​ជញ្ជូន​នាំ​ចេញ​ស្រូវ និង​ផលិតផល​ផ្សេងៗ និង គម្រោង​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​នេះ​តែ​ម្ដង។

កំពង់ផែទេសចរណ៍ខ្នាតយក្សនៅកំពត សម្រេចការសាងសង់បាន ៥០%ហើយ
129 Shares