ឆ្នាំ​២០២១ ​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង​អាចងើបឡើងវិញ​ក្នុងរង្វង់ ៤%

សង្គម​និង​សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ រំពឹងថា នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចពិភពលោក​អាចងើបឡើងវិញ ក៍ប៉ុន្តែហាក់​មានភាព​មិនស្មើសាច់នៅឡើយ និងអាចប្រឈម​នឹងភាព​មិន​ប្រាកដប្រជាខ្ពស់ ដែល​ជះឥទ្ធិពល​ដល់សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និងធនាគារឆ្នាំ​២០២០ និងទស្សនវិស័យ​ឆ្នាំ​២០២១ របស់​ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យទេសចរណ៍អាច​បន្តធ្លាក់ចុះ ដោយសារ​ការ​ទទួលបាន​ថ្នាំបង្ការ​ទាមទារ​នូវពេលវេលា, ការលេចចេញមកមេរោគកូវិដ១៩ ប្រភេទថ្មី, ការស្ទាក់ស្ទើរក្នុងការធ្វើដំណើរ​របស់​ទេសចរអន្តរជាតិ​ដោយសារ​ការភ័យខ្លាចឆ្លង និងការថយចុះ​ចំណូល និង​សន្សំ។

Image may contain: sky, cloud, skyscraper and outdoor

របាយការណ៍ដដែលបន្តថា វិស័យ​កម្មន្តសាល រំពឹងថា​នឹង​ងើបឡើង​ជាលំដាប់ ជាពិសេស​វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ខណៈ​ដែលវិស័យ​កសិកម្ម​រំពឹងថា នឹងបន្តមានកំណើន​ល្អដូចឆ្នាំ២០២០ដែរ។ ចំណែក​វិស័យសំណង​ និងអចលនទ្រព្យ រំពឹងថា​ងើបឡើងសន្សឹមៗ ស្របពេល​ជាមួយនឹង​កំណើនវិនិយោគផ្ទាល់បរទេស។

វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជា​វិស័យដឹកជញ្ជូន នឹង​អាចបន្ត​កើនឡើង​វិញ ប៉ុន្តែក្នុងល្បឿន​យឺត ដោយសារ​ការធ្លាក់ចុះ​ទេសចរអន្តរជាតិ បើទោះបី​ជាទេសចរ​ក្នុងស្រុក​មានភាព​សកម្មជាងមុនក៏ដោយ។

តើរាជធានីភ្នំពេញ កំពុងរស់នៅលើបឹង ប៉ុន្មាន? ហើយឈ្មោះអ្វីខ្លះ? – Koh  Santepheap Daily

ក្នុងបរិការណ៍​ដែលថ្នាំ​បង្ការ​មានប្រសិទ្ធភាព​អាចទប់ស្កាត់​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ បាន​ក្នុងឆមាសទី១ ឆ្នាំ​២០២១ នោះ​សេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង​អាចងើបឡើងវិញ​ក្នុងរង្វង់ ៤% ហើយ​អត្រាអតិផរណា​នឹងមានកម្រិតក្រោម ៣% ដែលអាចគ្រប់គ្រងបាន៕