រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី

សង្គម​និង​សេដ្ឋកិច្ច
188 Shares

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា គម្រោងសិក្សាអំពីលទ្ធភាពនៃការសាងសង់ព្រលានយន្តហោះថ្មីនេះជិតចប់ហើយ ដោយតាមការប៉ាន់ប្រមាណពីតម្លៃត្រួសៗនៃការសាងសង់ព្រលានថ្មីនេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាអាកាសយានដ្ឋានលំដាប់ 4C។​ នេះបើយោងតាមគេហទំព័រកម្ពុជាថ្មី ចុះផ្សាយនៅថ្ងៃពុធនេះ។

រដ្ឋាភិបាលសិក្សាបង្កើតគម្រោងព្រលានយន្តហោះនៅក្នុងខេត្តមណ្ឌលគិរី

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នអាកាសចរស៊ីវិល ត្រូវធ្វើការពិភាក្សា នឹង ពិគ្រោះយោបល់អំពីនិតិវិធី ដែលត្រូវធ្វើ ហើយនឹងត្រូវការចំណាយពេល៦ ទៅ ៨ខែ ទើបដឹងថាតើរដ្ឋាភិបាលអាចចាប់ផ្តើមគម្រោងនៅពេលណា។

បើតាម លោកស៊ីន ចាន់សិរីវុត្ថា ការពិភាក្សានេះគឺត្រូវទាមទារលក្ខខណ្ឌតម្រូវការច្រើនដើម្បីឲ្យភាគីទាំងពីរ អនុវត្តការ​ងារ​ទៅបាន ទាំងភាគីឯកជនចង់បានអ្វី ហើយរដ្ឋមានបំណងយ៉ាងម៉េច ក្នុងការដាក់បញ្ចូលគ្នា ហើយដល់ពេលឯកភាពគ្នារួចហើយ ទើបរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងសម្បទាន ចាប់ផ្តើមសាងសង់។

ព្រលានយន្តហោះភ្នំពេញថ្មី សាងសង់សម្រេចបានជាង ៣០% ខណៈមានការយឺតយ៉ាវបន្តិច  ដោយសារជំងឺកូវីដ១៩ – DAP News

លិខិតរបស់ទីស្តីការណ៍គណៈរដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ដឹកនាំ​និង​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយក្រុមហ៊ុន Powerchina International Group សាងសង់ព្រលានថ្មី តាមនីតិវិធីជាធរមានដូចបានអនុវត្តកន្លងមកសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បាវិត។

អភិបាលខេត្ត មណ្ឌលគិរី ស្វាយ សំអ៊ាង បានបញ្ជាក់កាលពីខែកក្កដាឆ្នាំមុនថា អាជ្ញាធរខេត្តបានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី រួចហើយ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ហើយទីតាំងព្រលានចាស់ត្រូវអភិវឌ្ឍទៅជាសួនសាធរណៈ។

អាជ្ញាធរនិងសង្គមស៊ីវិលអះអាងផ្សេងគ្នា ករណីឈូសឆាយ ទន្ទ្រាន យក ដីព្រៃនៅ  ខេត្តមណ្ឌលគិរី

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍ ទៅលើការសាងសង់​ព្រលានយន្តហោះកម្រិតតំបន់​នៅខេត្តមណ្ឌលគិរី ដោយសម្រេចជ្រើសយកយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

រដ្ឋាភិបាល បានសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន Powerchina International Group ជាដៃគូចូលរួមក្នុងគម្រោង សិក្សាទៅលើការសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយក្រុមហ៊ុនជាអ្នកទទួលបន្ទុករាល់ការចំណាយលើការសិក្សាអំពីលទ្ធភាព ដែលត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល។

រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដីប្រមាណ ៦០០ ហិចតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី
188 Shares