តិច​មិន​ដឹង​ សាលា​អន្តរជាតិ​ ០៥ ​នៅ​ភ្នំពេញនេះ​ តម្លៃ​ចុះឈ្មោះ​រៀន​មួយ​ឆ្នាំ​សុទ្ធ​តែ​ម៉ឺនដុល្លារ

សង្គម​និង​សេដ្ឋកិច្ច
10 Shares

សាលា​អន្តរជាតិ​ធំៗ​ទាំង ០៥ នៅ​ភ្នំពេញ ដែល​មាន​ស្តង់ដាខ្ពស់ តម្លៃចុះឈ្មោះ​សិក្សា​មិនចាញ់​សាលានៅក្រៅ​ប្រទេស​។

សាលាកំពូល​ទាំង ០៥ នេះ មាន​តម្លៃ​សិក្សា​ថ្លៃ​បំផុត សម្រាប់​កូន​ទូត កូនបរទេស​ កូន​អ្នកមាន មួយ​ឆ្នាំ​អាច​ខ្ទង់​ម៉ឺន​ដុល្លារ។

1/ International School of Phnom Penh (ISPP)

ISPP ជាសាលាចំណេះដឹង​អន្តរជាតិ ដែល​បង្រៀន​សិស្ស​ពី​ថ្នាក់​ដំបូង​រហូត​ដល់​ថ្នាក់​ទី ១២។ សាលា ISPP បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩០​ មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​​ជាង ៣០ ​ឆ្នាំ​​។​ មាន​ទីតាំង​ថ្មី​ដ៏ធំ ស្ថិត​នៅ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) តម្លៃ​សិក្សា​មួយ​ឆ្នាំ​របស់​សាលា ISPP ចាប់​ពី ៧៧០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ​។

2/ Canadian International School of Phnom Penh (CIS)

សាលា​អន្តរជាតិ CIS មាន​ចាប់ពី​ថ្នាក់​មត្តេយ្យ​រហូតដល់​ដល់​ថ្នាក់​ទី ១២។ បើកទ្វារ​ដំបូង​ដោយ​មានតែ​ថ្នាក់​មត្តេយ្យ​ក្នុង​បុរីឧទ្យាន​បាសាក់ CIS បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើងៗ ដោយ​មាន​សាខា​ដល់​ទៅ ២ ទី ១ គឺ​សាខា​កោះ​ពេជ្រ និង​សាខា​ថ្នាក់​មត្តេយ្យ​ក្នុង​ខណ្ឌ​ទួលគោក។ តម្លៃ​សិក្សា​ CIS ចាប់​ពី ៦៣០០ ដុល្លារ ដល់ ១៧០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

3/ Northbridge International School (NIS)

សាលា​អន្តរជាតិ Northbridge មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ ២០០៤ ជាសាលា​ដែល​ផ្តល់​ការ​សិក្សា​ជា​អន្តរជាតិ។ មាន​កម្មវិធី​អាច​សិស្ស​ផ្លាស់ប្តូរ​ការ​សិក្សា​ជាមួយ​សិស្ស​អន្តរជាតិ​តាម​រយៈ​ Global Campus។ តម្លៃ​សិក្សា​របស់ Northbridge ចាប់ពី ៦០០០ ដុល្លារ ដល់ ២៤០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ​។

4/ Australian International School of Phnom Penh (AISPP)

សាលា​អន្តរជាតិ​ដ៏​ធំ​ថ្មី​មួយ​ទៀតនេះ ទើប​ប្រឡូក​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ អនុវត្ត​កម្មវិធី​សិក្សា​មក​ពី​ប្រទេស​អូស្ត្រាលី​ ​មាន​បង្រៀន​ចាប់ពី​ឆ្នាំ​ដំបូងៗ​រហូត​ដល់​ថ្នាក់​ទី​ ១២។

ស្ថិត​នៅ​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ គ្របដណ្តប់​លើ​ផ្ទៃដី​ដល់​ទៅ ​៦ ហិកតា តម្លៃ​សិក្សា​សាលា AISPP ចាប់​ពី ៥០០០ ដុល្លារ ដល់ ២២០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

5/ Lycée Français René Descartes 

សាលាបារាំង រឺនេដេកាត សិក្សាដោយផ្ទាល់ជាភាសាបារាំង​មាន​ពី​ថ្នាក់មតេ្តយ្យដល់ថ្នាក់​ទី​១២។ មាន​ទីតាំង​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង តម្លៃសិក្សា​របស់​សាលា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​បារាំង​ ចាប់​ពី ៦០០០ ដុល្លារ ដល់ ៩០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ៕

10 Shares