លោក​ទ្បេង⁣ សុខគា⁣ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង ជា​ឧកញ៉ា​

ជុំវិញ​ឧកញ៉ា
70 Shares

លោកទ្បេង⁣ សុខគា⁣ ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ត្រូវ​បាន​ព្រះករុណា⁣ មហាក្ស​ត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ប្រទានគោរមងារជា ឧកញ៉ា​ការ​​ ប្រទានគោរមងារ​នេះ បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃពុធ⁣ ទី⁣ ០៣⁣ ខែ កក្កដា ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ។

ការទទួលបានងារជា⁣ ឧកញ៉ា នេះគឺជាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់លោកឧកញ៉ា⁣ និងក្រុមគ្រួសារ ដែល​បាន​ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដើរ​តួយ៉ាងសំខាន់​ក្នុង​នាម​ជាសប្បុរសជន​ក្នុង​ការចូលរួមយ៉ាងសកម្មការងារមនុស្សធម៌ ជាពិសេសលោកឧកញ៉ាក៏បានចូលរួមចែករំលែកបទពិសោធន៍ និងបង្កើតការងារជាច្រើន ដល់ប្រជាជនខ្មែរ ដែលជាធនធានមនុស្សក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិ ។

ទន្ទឹម​​គ្នា​នោះ​ដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​បាន​ផ្ញើ​លិខិត​ជូនពរ លោក ឧកញ៉ា​ផង​ដែរ។

លោក​ទ្បេង⁣ សុខគា⁣ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង ជា​ឧកញ៉ា​
70 Shares