លោក Obama​៖ អំពើ​ហិង្សា​នេះ​ត្រូវ​បាន ​“ញុះញង់​ដោយ​ប្រធានាធិបតី​កំពុង​កាន់​តំ​ណែ​ង​”

Uncategorized
8 Shares

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Barack Obama ​បាន​និយាយ​ថា ​ប្រវត្តិសាស្ត្រ​នឹង​ចងចាំ​មិន​អាច​បំភ្លេច​បាន ​នូវ​អំពើ​ហិង្សា​នៅ​វិមាន​កា​ពី​តូ​ល​ថា ​ជា​ពេលវេលា​នៃ​ការបាត់បង់​កិត្តិយស និង​ភាព​អាម៉ាស់​ដ៏​ធំ​សម្រាប់​ប្រទេសជាតិ​។​

Tear gas is used to disperse protesters at the Capitol building

​ក្រុម​អ្នកគាំទ្រ​លោកប្រធានាធិបតី​ Donald Trump ​ដែល​ពោ​ពេញ​ដោយ​កំហឹង​បាន​សម្រុក​ចូល​ ក្នុង​វិមាន​កា​ពី​តូ​ល​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ ​នៅ​ក្នុង​ការ​តវ៉ា​ដ៏​ចលាចល​មួយ​ដែល​មាន​គោលបំណង​ រារាំង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិ​វិធី​។ ​លោក​ Obama​ និយាយ​ថា​ អំពើ​ហិង្សា​នេះ​ត្រូវ​បាន ​“ញុះញង់​ដោយ​ប្រធានាធិបតី​កំពុង​កាន់​តំ​ណែ​ង​” ដែល​និយាយ​កុហក​ដោយ​គ្មាន​មូលដ្ឋាន ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​។​

A protester hangs from the wall of the US Senate chamber

លោក​ប្រធានាធិបតី​រូប​នោះ បាន​បញ្ចុះបញ្ចូល​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ថា ​ការដែល​លោក​ចាញ់​ឆ្នោត​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ​Joe Biden គឺ​ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​បោកប្រាស់ ដែល​ជា​ការ​អះអាង​មិន​ពិត​។​ លោក ​Obama ​និយាយ​ថា ​វា​មិន​គួរ​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ​ហើយ​រយៈពេល​ ២​ខែ​មក​នេះ​គណបក្ស​នយោបាយ​ រួម​ទាំង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ជា​ញឹកញាប់​មិន​មាន​ឆន្ទៈ ​ក្នុង​ការ​ប្រាប់​ការពិត​ដល់​ពួកគេ​ទេ​៕

Image may contain: sky, night and outdoor

ប្រភព៖ btv

លោក Obama​៖ អំពើ​ហិង្សា​នេះ​ត្រូវ​បាន ​“ញុះញង់​ដោយ​ប្រធានាធិបតី​កំពុង​កាន់​តំ​ណែ​ង​”
8 Shares