ឧកញ៉ា ស្រី ចាន់ថន ​ប្រកាស​ចង់​ជួប​ ក្មេង​កំព្រា ០៥ នាក់​បងប្អូន មាន​ជីតា​ពិការ ម្តាយ​ទើប​ស្លាប់ ០៧ ថ្ងៃ

ជុំវិញ​ឧកញ៉ា
20 Shares

ឧកញ៉ា​ស្រី ចាន់ថន ដែល​គេ​ស្គាល់​ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ 7NG បាន​ប្រកាស​ជួបក្មេង​កំព្រា ០៥ នាក់ ដែល​ឪពុកម្តាយ​ស្លាប់​ចោល​កំពុង​រស់នៅ​ជាមួយ​តាយាយ​​យ៉ាង​កម្សត់។

Image may contain: 2 people, people standing and suit

ថ្លែង​ដោយក្តី​អាណិត​អាសូរ លោកឧកញ៉ា​ចង់​បាន​ព័ត៌មាន​អាច​ទាក់ទង​ក្មេង​កំព្រា​ទាំង ០៥ នាក់ ដើម្បី​យកមក​ចិញ្ចឹម​ ផ្គត់ផ្គង់​អាហារ និង​ផ្តល់លទ្ធភាព​ឲ្យ​បាន​ចូល​រៀនសូត្រ។

ក្នុង​សម្ភាសន៍ ​ក្មេង​ស្រី​កំព្រា​ជាបង​ដែល​ត្រូវដើរ​តួ​ជា​ម្តាយ​ផង​ឪពុក​ផង ត្រូវ​រ៉ាប់រ៉ង​មើលថែ​​ប្អូន​តូចៗ​ជា​ច្រើននាក់​បាន​រៀបរាប់ទាំង​ទឹកភ្នែក​​ថា ក្រោយ​ឪពុកម្តាយស្លាប់​ចោល​ទៅ ៥ នាក់​បង​ប្អូន​របស់​នាង​ត្រូវ​រស់នៅ​ជាមួយ​តាយាយ​ ក្នុងផ្ទះ​តូច​មួយ​ក្នុង​ជីវភាព​ខ្វះមុខ​ខ្វះក្រោយ​។ ជីតា​របស់​នាង​ពិការ​ មិន​អាច​រកស៊ីអី​បាន​ទេ ហើយ​យាយ​ដើរ​លក់​ចេក​ឆាប​ក្នុង​ភូមិ​ បានលុយ​តិច​តួច​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ។

យុវតី​បាន​បន្ត​ទៀត​ថា តាយាយ​របស់នាង​ក៏ជំពាក់​គេ ហើយ​ក្នុង​ជីវភាព​​មិន​សូវ​មានអីហូប​គ្រប់គ្រាន់​​ទេ។ ណា​មួយ​នាង​ក៏​មិនទាន់មានលទ្ធភាព រក​ចំណូលជួយដល់គ្រួសារ ហើយ​ត្រូវ​រ៉ាប់រ៉ង​មើលថែ​ប្អូន​ៗ​ដែលនៅ​តូច​នៅ​ឡើយ។

ក្មេង​កំព្រា​ទាំង ០៥ នាក់ ដែល​ឧកញ៉ា ស្រី ចាន់ថន ប្រកាស​ចង់​ជួយទំនុក​បម្រុង មានទី​លំនៅ​រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

20 Shares