វេជ្ជបណ្ឌិតខ្មែរម្នាក់ ប្រកាសថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ

សង្គម​និង​សេដ្ឋកិច្ច
10 Shares

ទំព័រហ្វេសបុកឈ្មោះ សាំង គឹមយ៉ាន បានថ្លែងថា ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។

លោកបន្តថា ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។

វេជ្ជបណ្ឌិតរូបនេះ បានគួសបញ្ជាក់ថា អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។

10 Shares