បង្ហាញអត្ត​​ចរិត​​ ១០យ៉ាង ដែល​​​នារី​​ចិត្ត​​មុតមាំ​​តែង​មាន​ជាប់​​​​​ខ្លួនជានិច្ច

សង្គម​និង​សេដ្ឋកិច្ច

ក្នុង​​នាម​ជា​​នារី​​ដែល​មាន​​ចិត្ត​​មុត​មាំ​មិន​​​ទន់​​​ជ្រាយ មិន​​​​​ងាយ​​ចុះ​​ចាញ់ នាង​តែង​តែ​​​ប្រកាន់​​ខ្ជាប់​​អត្តចរិត​​​ល្អៗ​​ជានិច្ច។ ​​​អត្ត​ចរិត​​​ទាំង​​នោះ ត្រូវ​​បាន​មនុស្ស​​នៅ​​ជុំវិញ​​ខ្លួន​​នាង គោរព​​ស្រលាញ់​ឲ្យ​​តម្លៃ និង​​ជា​​គំរូ​​​ដ៏​ល្អ សម្រាប់​​នារី​​ដទៃ​ទៀត​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. នាង​​មិន​​ដែល​គិត​​ថា​​នាង​ល្អ​​​ឥត​​ខ្ចោះ ប៉ុន្តែ​​នាង​​ក៏​គ្មាន​​គំនិត​​​ទុទ្ទិដ្ឋិនិយម​​ចំពោះ​​ខ្លួន​ឯង​​ដែរ។ នាង​​ចេះ​​ទទួល​​ស្គាល់​ការពិត និង​មិន​រើស​អើង​​អ្នក​ដទៃ​​ឡើយ។

២. នាង​​​នៅ​​តែ​​សប្បាយ​​រីករាយ​ក្នុង​​ការ​​​​​​អត់​ឱន​អោន​ទោស ឲ្យ​​មនុស្ស​ក្បត់ ប៉ុន្តែ​​នាង​​​ដឹង​​​ច្បាស់​​ថា នាង​​មិន​​​អាច​​បង​ក្រោយ​ទៅ​​នៅ​​​ក្បែរ​ម្នាក់​នោះ​​​វិញ​ទេ។

៣. នាង​​​​​តែង​​​ពឹង​​ពាក់​​លើ​​​​ខ្លួន​ឯង​​ច្រើន​​ជាង​​អ្នក​​ដទៃ ថែម​​​​ទាំង​​ចង់​​​គ្រប់​​គ្រង​​ជីវិត​​​ដោយ​​​​សមត្ថភាព​​ខ្លួន​ឯង។

៤. នាង​​មាន​​ទំនុក​ចិត្ត​​ខ្ពស់ តែ​មិន​ក្អេង​ក្អាង និយាយ​​​​អ្វី​​ដឹង​​​​​​​ខុស​​​ដឹង​​​​​ត្រូវ​​​ និង​​​​​​​យល់​​​​ពី​​អារម្មណ៍​​​​របស់​​អ្នក​ដទៃ។

៥. ​​​​​នាង​​មាន​​​គុណធម៌​​ក្នុង​​ខ្លួន បើ​​មាន​​គេ​​ធ្វើ​​ល្អ​​ដាក់​​នាងតែង​​​តប​​ទៅ​​វិញ​ដោយ​​​សេចក្តី​​គោរព​​និង​​​ការ​​​ដឹង​​គុណ។

៦. នាង​​ស្គាល់​​ខ្លួន​​​​ឯង​​ច្បាស់​ជា​ង​​អ្នកណា​​ទាំង​​អស់ ធ្វើ​​​​អ្វី​​មិន​​​ចេះ​​តែ​ទំនោរ​​តាម​​គេ​ដោយ​​ឥត​ហេតុផល​​​ ព្រោះ​​នាង​​​មាន​គោលដៅ​​ច្បាស់លាស់​​ក្នុង​ជីវិត។

៧. នាង​​​គិត​​ថា​​សម្រស់​នាង​​មិន​​ស្អាត​ដាច់​គេ​ក៏​ពិត​​មែន តែ​​នាង​​ស្អាត​​​​​តាម​​របៀប​​​ធម្មជាតិ​​​ ​​​ថែម​​​ទាំង​​អាច​​​ស្រលាញ់​​​​ពេញ​​ចិត្ត​​​​ខ្លួន​​ឯង​​ដោយ​​​មិន​​​បាច់​​បង្ខំ។

៨. ​នាង​​ធ្លាប់​​បាន​​ជួប​​ឧបសគ្គ​​​​រាប់​មិន​​​អស់​​​ហើយ តែ​​​នាង​​មិន​​​ដែល​​គិត​​ថា​​ចង់​​​ចុះ​​ចាញ់​​​​ បោះ​​បង ​ម្តង​ណា​​ឡើយ។

៩. ​នាង​​​​អាច​​​តាំង​​ចិត្ត ជម្នះ​​បេះ​ដូង​​​របស់​​ខ្លួន​ឯង​​​បាន​ មិន​​​បណ្តោយ​ឲ្យ​​ទង្វើ​​​​​ធ្វើ​តាម​​​​បេះដូង រហូត​​លែង​​ខ្វល់​ពី​​ការ​បញ្ជា​​​របស់​​​​ខួរ​​ក្បាល​​នោះ​ទេ។

១០. នាង​​មិន​ឃុំ​​ខ្លួន​ឲ្យ​ជាប់​​​ជាមួយ​​​នឹង​រឿង​​​​​អតីតកាល​​អាក្រក់ៗ​​ដែល​​បាន​​កើត​ឡើង​​រួច​​ហើយ​ ប៉ុន្តែ​​នាង​​​ចាត់​​​​ទុក​​វា​ជា​​បទ​ពិសោធន៍​​សម្រាប់​​ធ្វើ​​ឲ្យ​​​ប្រសើរ​​ក្នុង​​ពេល​​បច្ចុប្បន្នកាល និង​​ការពារ​​​មិន​ឲ្យ​​កើត​ឡើង​​ម្តង​ទៀត​​នា​ពេល​​អនាគតកាល៕

ប្រភព៖ pentahugs