ក្នុងឆ្នាំ២០២០ក​ម្មករ​ជាង​ ៧​ម៉ឺន​នាក់​ បាត់បង់ការងារដោយសារ​កូ​វីដ​១៩

សង្គម​និង​សេដ្ឋកិច្ច
5 Shares

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានថ្លែងថា ​ឆ្នាំ​២០២០​មាន​រោងចក្រ​សហគ្រាស​ ក្នុង​វិស័យ​កាត់ដេរ​ចំនួន ១២៩ រោងចក្រ ត្រូវបាន​បិទទ្វារ​លែង​ដំណើរការ​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ចំនួន ៧១,២០២ នាក់ ​ក្នុង​នោះ​ស្រី ៥៧,៧៩៤ នាក់​ ដោយសារ​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។

សហជីព និយា យ ថា គួរ អនុញ្ញាត ឱ្យ កម្មករ រោងចក្រ ឈប់សម្រាក ត្រឡប់ ទៅ ស្រុក  ដើម្បី បោះឆ្នោត – Center for Alliance of Labor and Human Rights

​លោកបន្ត​ថា ​យ៉ាងណាក៏ដោយ​ឆ្នាំ​២០២០​ មាន​រោងចក្រ​បាន​បើក​ថ្មី​ឡើងវិញ​ផង​ដែរ​ ដោយ​បាន​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ចំនួន ២៣,២០៨ នាក់ ​ក្នុង​នោះ​ស្រី ១៧,៦៣៨ នាក់​។ លោក បាន​បន្តទៀតថា ​សម្រាប់​ឆ្នាំ​២០២១​នេះ​ ចំនួន​រោងចក្រ​ ដែល​បង្កើត​ថ្មីៗ​នឹងមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​កន្លងទៅ​ ខណៈ​នៅ​ចុង​ឆ្នាំ​២០២០​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​ជា​បន្តបន្ទាប់ ដែល​នឹង​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០២១​នេះ​។ លោក បាន​បញ្ជាក់​ថា ​គិត​រហូតមកដល់​ដើម​ឆ្នាំ​២០២១​នេះ ស្ថានភាព​ទូទៅ​នៃ​វិស័យ​ការងារ គឺ​បាន​ត្រឡប់​មក​រក​ភាពប្រសើរ​ឡើងវិញ​បន្តិច​ម្ដងៗ ពោល​គឺ​ល្អ​ជាង​ដើម​ឆ្នាំ​២០២០​ ដោយសារ​បញ្ហា​វត្ថុធាតុដើម ​សម្រាប់​ដំណើរ​ការផលិត ​ក្នុង​វិស័យ​កាត់ដេរ​មិន​មាន​ការខ្វះខាត​នោះឡើយ​។

លោក ហេង សួរ៖ ម្ចាស់ រោងចក្រ ចង់ បិទ រោងចក្រ ជាង ព្យួរ ការងារ កម្មករ — ខ្មែរ

អ្នកនាំពាក្យរូបនេះ រំពឹង​ថា​ វិស័យ​កាត់ដេរ​ទាំងមូល​នៅ​កម្ពុជា​ អាច​នឹង​វិល​មក​ប្រក្រតីភាព​វិញ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ត្រូវ​បាន​បញ្ចប់​។ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​ពិសេស​វិស័យ​ការងារ និង​វិស័យ​ទេសចរណ៍ ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ​។

ក្នុងឆ្នាំ២០២០ក​ម្មករ​ជាង​ ៧​ម៉ឺន​នាក់​ បាត់បង់ការងារដោយសារ​កូ​វីដ​១៩
5 Shares