អ្នកជំនាញផ្នែកអាជីវកម្ម ៖ វិបត្តិកូវីត១៩ បានធ្វើអោយម្ចាស់អាជីវកម្មរឹងមាំជាងមុន

អាជីវកម្ម

វិបត្តិកូវីដ១៩ បានធ្វើឱ្យអាជីវកម្មមួយចំនួនរងនូវផលប៉ះពាល់ ឬឈានដល់ការក្ស័យធន។ ប៉ុន្តែទន្ទឹមនឹងភាពអវិជ្ជមាន ក៏មានភាពវិជ្ជមានកើតឡើង គឺម្ចាស់អាជីវកម្មមួយចំនួនធំបានប្រើប្រាស់ពេលវេលានៃវិបត្តិនេះ បង្កើតជាឱកាសទៅវិញ តាមរយៈការពង្រឹងសមត្ថភាពរបស់ខ្លួនលើការគ្រប់គ្រងអាជីវកម្ម និងការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វិបត្តិកូវីត១៩ បានបណ្ដាលអោយអាជីវកម្មភាគច្រើនរងផលប៉ះពាល់តិច ឬច្រើន និងឈានទៅដល់ការបិទក៏មាន។ ប៉ុន្តែក៏មានម្ចាស់អាជីវកម្មមួយភាគធំបានប្រើប្រាស់វិបត្តិទៅជាការស្វែងរកឳកាស ក្នុងការបង្កើតអាជីវកម្មថ្មីៗបំពេញតាមតម្រូវរបស់ប្រជាជនក្នុងស្រុកស្របតាមស្ថានភាពជាក់ស្ដែង។ នេះបើតាមការលើកឡើងរបស់លោក អោម សេងបូរ៉ា ស្ថាបនិកស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប(CEO Master Club) និងជាគ្រូបង្វឹកម្ចាស់អាជីវកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា។

គ្រូបង្វឹកអាជីវកម្មកំពូលរូបនេះបញ្ជាក់ថា មិនមែនសុខៗលោកនឹកឃើញរឿងនេះឡើងនោះទេ ប៉ុន្តែកើតចេញពីការអង្កេតកន្លងមក។ ជាពិសេស តាមរយៈម្ចាស់អាជីវកម្មដែលជាសមាជិករបស់ខ្លួនបច្ចុប្បន្នមានជាង១០០០នាក់ ដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលពាក់ព័ន្ធទៅនឹងដំណើរការអាជីវកម្ម។

លោក សេងបូរ៉ា គូសបញ្ជាក់ថា៖ “បងប្អូនម្ចាស់អាជីវកម្មខ្លះ គាត់មើលឃើញឳកាសនៅក្នុងពេលមានវិបត្តិកូវីត១៩ វាអំណោយផល់ដល់គាត់ ដូចជាវិស័យដំណីអាហារ និងវិស័យផ្សេងៗមួយចំនួនទៀត ឃើញថា មានការកើនឡើង។ នេះជាឳកាសបើកថ្មីដោយប្រើប្រាស់ធនធានចាស់។ ហើយអ្នកមានលុយមួយចំនួន ចាប់យកឳកាសទិញអចលៈទ្រព្យលក់ប្រញ៉ាប់ ឬធូរៗថ្លៃ”


លោកមើលឃើញម្យ៉ាងទៀតថា ជាសំណាងល្អមួយសម្រាប់អ្នករកស៊ីនៅកម្ពុជាផងដែរ ដោយសាររាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីត១៩មានប្រសិទ្ធភាព ដែលអាចឱ្យអាជីវកម្មភាគច្រើននៅដំណើរការបាន។

លោក កែវ វុទ្ធី នាយកប្រត្តិបត្តិ ក្រុមហ៊ុនវុឌ្ឍីស័ក្តិ ខមមើសល ឯ.ក និងជាម្ចាស់ហាងថែរក្សាសម្ផស្ស ណារ៉ា ប៊ីយូធី បានអោយដឹងថា នៅក្នុងវិបត្តិកូវី១៩នេះបានធ្វើអោយមានការធ្លាក់ចុះប្រាក់ចំណូល ខណៈការបញ្ជារទិញពីអតិថិជនធ្លាក់ចុះ។ លោកថា៖ប៉ុន្តែនៅក្នុងសម័យដែលយើងជូបបញ្ហាកូវីតនេះ បានធ្វើ្យយើងរឹងមាំខ្លាំងជាងមុន និងរិះរកវិធីទប់ស្កាត់បញ្ហាទៅថ្ងៃក្រោយ។ ជាក់ស្ដែង ខ្ញុំគ្រោងពង្រីកអាជីវកម្មរបស់ខ្ញុំចំនួនពីរទីតាំងបន្ថែមទៀត

ស្រដៀងគ្នានេះដែរ អ្នកស្រី ស៊ី ចាន់ណារ័ត្ន ម្ចាស់ហាងលក់គ្រឿងអល្ល័ង្កការ និងពេជ្រ នៅលើអាគារពាណិជ្ជកម្មអូឡាំព្យ៉ា បានអះអាងថា អាជីវកម្មរបស់អ្នកស្រីមានការថមថយតិចតួចប៉ុណ្ណោះ។ អ្នកស្រីថា៖ ដោយសារខ្ញុំបានរៀននៅស៊ីអ៊ីអូ ម៉ាស្ទឺរក្លឹប ខ្្ញុំមានយុទ្ធសាស្ត្រថ្មីៗដើម្បីត្រៀុមសម្រាប់វ៉ៃលុកទីផ្សារនៅក្នុងសម័យកូវីតនេះ

ទោះបីជាយ៉ាងណា បើតាមអ្នកជំនាញអាជីវកម្មរូបនេះ អាជីវកម្មអាចដំណើរការទៅមុខ ឬបិទទ្វា មិនមែនអាស្រ័យទាំងស្រុងលើស្ថានភាពសង្គមនោះទេ។ វាក៏ស្រ័យលើម្ចាស់អាជីវកម្ម ត្រូវមានភាពច្បាស់លាស់ ហ្មត់ចត់លើការគ្រប់គ្រង និងចាត់ចែងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីគេចចេញពីការក្ស័យធន និងមានភាពក្លាហានក្នុងបិទទ្វាអាជីវកម្ម ជៀសវាងបំណុលវ័ណ្ឌក។

បើមនុស្សអស់ឈាម អស់អុកហ្ស៊ីហ្ស៊ែន គឺត្រូវស្លាប់ហើយ។ ចំណែកអាជីវកម្ម បើអស់លុយ គឺមិនអាចទៅមុខបានទេ ប៉ុន្តែមុននឹងបិទទ្វា ម្ចាស់អាជីវកម្មគួរព្យាយាមបង្វឹលសាច់ប្រាក់ឱ្យអស់លទ្ធភាពសិន និងកុំខ្លាចខ្មាសគេក្នុងការបិទទ្វា ហើយស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត លោក អោម សេងបូរ៉ា ថ្លែងយ៉ាងដូច្នេះ។

ជាមួយគ្នានោះអ្នកជំនាញផ្នែកអាជីវកម្មខាងលើ លើកទឹកចិត្តអោយម្ចាស់អាជីវកម្ម ឬអ្នកវិនិយោគ ហ៊ានបោះទុនរកស៊ីបន្ថែមទៀត ប្រសិនបើខ្លួននៅមានលទ្ធភាពគ្រប់គ្រាន។ ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកជម្រុញសេដ្ឋកិច្ចជាតិអោយបន្តឈានទៅមុខបាន ហើយក្នុងនាមជាគ្រូបង្វឹកម្ចាស់អាជីវកម្មនៅកម្ពុជា លោកនៅតែបន្តបេសកកម្មរបស់ខ្លួន ចូលរួមចំណែកធ្វើឱ្យម្ចាស់អាជីវកម្មជាសមាជិករបស់ខ្លួនកាន់តែមានការរីកចម្រើន និងបង្កើតការងារជូនពលរដ្ឋកាន់តែច្រើន។