កំណប់ទ្រព្យលោកតា ក្រមង៉ុយ បន្សល់ទុក នៅដកក្នុងចិត្តអ្នកជំនាន់ក្រោយ!

ជុំវិញ​ឧកញ៉ា

គ្មានឯកសារបញ្ជាក់ច្បាស់លាស់អំពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែមានឯកសារបានអះអាងថា លោកកើតនៅឆ្នាំ១៨៦៥ ក្នុងភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល។ លោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក និងមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា។

ឯកសារ:ភិរម្យ ភាសា អ៊ូ ហៅ ង៉ុយ.jpg - វិគីភីឌា

ជីវិតស្នេហារបស់កវីល្បីល្បាញរូបនេះ ពុំទាន់មានឯកសារណារៀបរាប់ទេ គ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទ លោកក៍មានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។

បណ្ដាំ ក្រម ង៉ុយ – មេត្តាកវី

អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។

ក្រោយទទួលមរណភាពទៅ លោកបានបន្សល់ទុកនូវស្នាដៃកំណាព្យ ពាក្យអប់រំល្អ សម្រាប់អ្នកជំនាន់ការសិក្សា ប្រតិបត្តិ មិនចេះសាបសូន្យ៖

១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)

App Insights: ច្បាប់ល្បើកថ្មី | Apptopia

២- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២)

ច្បាប់ក្រមង៉ុយ | ជ្រុងមួយ

៣- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)

ច្បាប់ក្រមង៉ុយ | PARAGON INTERNATIONAL UNIVERSITY LIBRARY

៤- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ, អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)

Facebook

៥- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)

បណ្តាំក្រមង៉ុយ | តាម៉ាប់ យាយម៉ាប់

បើតាមលោក យី ធន់ បានឲ្យដឹងថា នៅមានដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស, កតញ្ញូកតវេទី, ត្រៃលក្ខណ៍, ចំរៀងស្រី- ប្រុស ។

Loading...