អតីត​អ្នក​បួស​រៀន​ម្នាក់ សរសេរលិខិតបើកចំហ ប្រគេន​ព្រះតេជគុណ តាត់ស៊ី ជុំវិញការទេសនា

Uncategorized
360 Shares

ជុំវិញការលេចធ្លាយវីដេអូទេសនាលើបណ្ដាញសង្គមរបស់ព្រះតេជគុណ តាក់ស៊ី អតីតតារាកំប្លែងCTN បានធ្វើឲ្យមហាជនសើចសប្បាយ និងមួយចំនួនបានរិះគន់ផង។ ជាក់ស្ដែងនៅថ្ងៃនេះ manឲ្យអ្នកលេង Facebook ម្នាក់ ឈ្មោះ Sothea Yon សរសេរលិខិតបើកចំហមួយ ជូនព្រះតេជគុណ តាត់ស៊ី។

លិខិត​ចំហ​នេះ លោក​ លើក​ឡើង​ថា ព្រះតេជគុណ គួរ​កុំ​ទាន់​មក​ប្រោស​ញាតិញោម​ដោយ​ការ​សំដែង​ធម៌​ក្នុង​ខណៈ​ពេល​ដែល​ការ​បដិបត្តិ និង​ការ​សិក្សា​នៅ​ទន់​ជ្រាយ​នៅ​ឡើយ។ ការ​ធ្វើ​បែប​នេះ​អាច​នឹង​មាន បុគ្គល​មួយ​ចំនួន យក​ចំណេញ​លើ ការ​ទេសនា​នេះ​ថែម​ទៀត​ផង។

អ្នក​លេងFacebookម្នាក់ ឈ្មោះSothea Yon បាន​សរសេរ​យ៉ាង​ដូច្នេ​ះថា“ព្រះតេជ​គុណ តាក់​ស៊ី ជា​ទី​គោរព និង​សទ្ធា ចេតនារម្មណ៍​របស់​ព្រះតេជ​គុណ​បួស​ដើម្បី​សិក្ស​ាត្រៃ​សិក្ខា ដើម្បី​កាត់​បន្ថយ​ទឹក​នោម​ផ្អែម និង​ជំងឺ​ផ្សេង​ទៀត​ដែល​កំពុង​បៀត​បៀម ។ បុគ្គល​ណា​បាន​សិក្សា និង​បដិបត្តិ​ធម៌ ធម៌​រមែង​ថែ​រក្សា​បុគ្គល​នោះ។ ជំងឺ​ទាំង​ឡាយ​ណា មាន​កិលេស​ដែល​ត្រាំ​ក្នុង​ខន្ធ​សន្តាន​ជា​ដើម​នឹង​ខ្សោះ​ទៅ​ម្តង​បន្តិច​ ៗ ហើយ​ជំងឺ​ផ្លូវ​កាយ​ក៏​នឹង​បាន​ជា​ប្រសើរ​ផង​ដែរ។ ធម៌​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​ហៅ​ថា​ធម្មោសថ”៕

ម្ចាស់​គណនីយ ដដែល​បាន​លើក​ឡើង​ទៀត​ថា “ព្រះ​តេជគុណ​សូម​ព្រះ​មេត្តា​ចំណាយ​ពេល​យក​ចិត្ត​ទុក​ដាក់​សិក្សា និង​បដិបត្តិ​ត្រៃ​សិក្ខ​ាឲ្យ​បាន​ទៀង​ទាត់​យ៉ាង​មាន​សទ្ធា​ជឿជាក់ និង​ទុក​ចិត្ត សូម​ព្រះ​មេត្ត​ាកុំ​ទាន់​មក​ប្រោស​ញាតិញោម​ដោយ​ការ​សំដែង​ធម៌​ក្នុង​ខណៈ​ពេល​ដែល​ការ​បដិបត្តិ និង​ការ​សិក្សា​នៅ​ទន់​ជ្រាយ​នៅ​ឡើយ។ ព្រះ​តេជ​គុណ​ដឹង​ទេ បុគ្គល​មួយ​ចំនួន​កំពុង​ដណ្តើម​ប្រជាប្រិយ និង​ខ្ចី​ដៃ​ព្រះអង្គ​ដើម្បី​លាភ​ក្នុង​អាមិស​ទាន។ សូម​ព្រះតេជ​គុណ​ចាំ​ថា​ព្រះអង្គ​លះបង់​ការងារ មិត្តភ័ក្ត្រ និង​ប្រពន្ធ​កូន​ដើម្បី​ស្វែង​រក​ព្រះ​សទ្ធម្ម សូម​សេព​គប់​កល្យាណ​មិត្ត​ជា​បណ្ឌិត។

លោក Sothea Yonបាន​បន្ថែម​ថា “សូម​ព្រះ​តេជ​គុណ​ចំណាយ​ពេល​ដើម្បី​ព្យាបាល​ជំងឺ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​តាម​រយៈធម្មោសថ​ដោយ​មាន​ត្រៃ​សិក្ខ​ាជា​គោល​បដិបត្តិ ព្រះតេជគុណ​នឹង​បាន​ជា​សះ​ស្បើយ​ជា​មិន​ខាន។ក្រាប​នមស្សការ​ដោយ​ក្តីគោរព និងសទ្ធា#ត្រៃសិក្ខា #ធម្មោសថ *** ត្រៃសិក្ខា មានបីគឺ #សីល #សមាធិ #បញ្ញា “។

ជុំ​វិញ​សំណេរ​ខាង​ លើ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គមcommentនិង Share ដោយ​គាំទ្រ​គំនិត​របស់​លោក​ជា​ច្រើន។ លោក Sothea Yon ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់​ហើយ​លោក​ក៏​ជា អតីត​អ្នក​បូស​រៀន​ពី​ផ្លូវ​ព្រះធម៌​នេះ​ ជាង​១០​វស្សា និង​ជា សាស្ត្រាចារ្យ ជំនាញ​ទស្សនៈ​វិជ្ជា​ព្រះពុទ្ធសាសនា ព្រះ​ត្រៃបិដក អក្សរសិល្ប៍​នៅ សាកល​វិទ្យាល័យ​ផង​ដែរ៕

ប្រភព៖ sabay.com.kh

អតីត​អ្នក​បួស​រៀន​ម្នាក់ សរសេរលិខិតបើកចំហ ប្រគេន​ព្រះតេជគុណ តាត់ស៊ី ជុំវិញការទេសនា
360 Shares