ហ្វេសប៊ុកបានធ្វើការកែសម្រួលមុខងារ “Access Your Information”

សង្គម​និង​សេដ្ឋកិច្ច
6 Shares

កាលពីម្សិលមិញនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើបច្ចុប្បន្នភាពមុខងារ “Access Your Information” ដើម្បីអាចឱ្យអ្នកប្រើប្រាស់ចូលមើលទិន្នន័យផ្ទាល់ខ្លួនមានភាពងាយស្រួលជាងមុន។ ការធ្វើបច្ចុប្បន្នភាពនេះមិនត្រឹមតែធ្វើការផ្លាស់ប្ដូរប្លង់រចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបែងចែកទិន្នន័យជា៨ផ្នែក ដែលពីមុនមានតែ២ផ្នែកប៉ុណ្ណោះ។

នៅក្នុងផ្នែកទាំង៨ ក៏មានផ្នែកតូចៗនៅក្នុងនោះដែលអាចឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកទិន្នន័យ ហើយវាក៏អាចមានមុខងារដែលអាចឱ្យលោកអ្នកលុបចោលទិន្នន័យមួយចំនួនបានទៀតផង។ បើតាមការវិភាគរបស់អ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនេះប្រហែលជា ដោយសារតែការដាក់លក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន Apple ដែលទាមទារឱ្យក្រុមហ៊ុនទាំងអស់បង្ហាញអំពីទិន្នន័យដែលពួកគេកំពុងតែទាញយក និងឱ្យមានការឯកភាពពីអ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា មុខងារនេះត្រូវបានក្រុមហ៊ុនហ្វេសប៊ុក ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៨ កន្លងទៅបន្ទាប់ពីក្រុមហ៊ុនត្រូវបានរងការរិះគន់យ៉ាងខ្លាំង ទាក់ទងនឹងការបែកធ្លាយទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ចំនួនប្រមាណ៨៧លាននាក់ ដែលក្រុមហ៊ុន Cambridge Analytica បានទាញយកដើម្បីធ្វើការវិភាគទាក់ទងនឹងការបោះឆ្នោត។

លោកអ្នកអាចប្រើមុខងារនេះ ដោយចូលទៅក្នុងផ្នែក Settings & Privacy -> Settings -> “Access Your Information”៕ ប្រភព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាល

6 Shares