អ្នកគ្រូ ឡុង ណាលី៖​ កត្តាហុងស៊ុយ សំខាន់បំផុត

សង្គម​និង​សេដ្ឋកិច្ច
13 Shares

ឧកញ៉ាញុស៍ សូមលើក កត្តាធំៗ ៣យ៉ាង ពីអ្នកគ្រូ ឡុង ណាលី អគ្គនាយកក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ អ្នកគ្រូបានលើកឡើងថា មនុស្សជោគជ័យ អាស្រ័យលើកត្តាធំៗ 3 យ៉ាងសំខាន់ៗ ដូចខាងក្រោម៖

Image may contain: 1 person, phone

1/ កត្តាមនុស្ស គឺ ចំណេះដឹង សតិបញ្ញា ស្មារតី ភាពឈ្លាសវៃ កាគិតសមត្ថភាព ភាពស្មោះត្រង់ ភាពតស៊ូអត់ធ្មត់ក្នុងការងារ ( កត្តាមនុស្សសំខាន់បំផុត បើគ្មានកត្តាមនុស្ស កត្តាទី2 រឺទី 3 ក៏គ្មានបានផលអ្វីដែរ )

2/ កត្តារាសី រឺហៅថាកត្តាមេឃ គឺ ថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើត ពិតប្រាកដ របស់យើង បង្ហាញពីជោគជតារាសីរបស់យើងថា តើពេលណារាសីឡើង ពេលណារាសីធ្លាក់?
បើយើងបណ្តាក់ទុនចំពេលរាសីឡើង ក្នុងថ្ងៃល្អម៉ោងល្អ នោះបានន័យថាយើងប្រឹងត្រូវពេលត្រូវវេលា ( បើកត្តាមនុស្សយើងពូកែ តែយើងសំរេចចិត្តធ្វើការខុសគោលដៅ ខុសពេលខុសវេលា ការបណ្តាក់ទុនក៏មិនជោគជ័យដែរ )

3/ កត្តាហុងស៊ុយ រឺហៅថាកត្តាដី គឺ ហុងស៊ុយផ្ទះ ហុងស៊ុយកន្លែងធ្វើការរបស់យើងម្នាក់ៗ ជាតួសំខាន់បំផុតក្នុងការ ពង្រីក រឺបង្រួម កត្តាមនុស្ស និង កត្តារាសី ។

កត្តាហុងស៊ុយ សំខាន់បំផុត បើសិនជាយើងរស់នៅក្នុងផ្ទះ រឺ កន្លែងធ្វើការ រកស៊ីរបស់យើង មានហុងស៊ុយល្អ ខ្យល់ឱកាសបរិសុទ្ធ មិនមានក្លិនស្អុយ ឆ្អេះឆ្អាប ហើយក្នុងផ្ទះមិនតាំងរបស់រញៃរញ៉ៃ តាំងរបស់ពិឃាតទិស នោះផ្ទះរបស់យើងមានហុងស៊ុយល្អ ហើយហុងស៊ុយល្អនេះហើយធ្វើអោយការគិតរបស់យើងគិតវិជ្ជមាន ធ្វើអោយកត្តាមនុស្សរបស់យើងមិនរាំងស្ទះ ការគិត គិតឃើញអ្វីថ្មីៗល្អៗ មានឱកាសល្អៗ ចូលមកច្រើន ថែមទាំងធ្វើអោយកត្តារាសីល្អទ្វេរគុណថែមទៀត ។
ដូច្នេះ បើកត្តាហុងស៊ុយយើងមិនល្អ ធ្វើអោយកត្តាមនុស្ស គិតអ្វីខុសៗ សំរេចចិត្តខុស ទោះជាយើងជាមនុស្សពូកែ ក៏យើងមិនអាចធ្វើជាសេដ្ឋីបានដែរ ។ ប៉ុន្តែបើយើងសំណាង យើងទិញផ្ទះចំផ្ទះដែលមានហុងស៊ុយល្អស្រាប់ ដោយមិនចាំបាច់រៀបហុងស៊ុយ ក៏ល្អដែរ ធ្វើអោយកត្តាមនុស្ស ល្អទ្វេរគុណ ។

13 Shares