បញ្ជាការដ្ឋានទ័ពពិសេស៖ ពិតជាមានអ្នកគ្រោះថ្នាក់ពិតប្រាកដមែនតែអ្នករងគ្រោះពេលនេះកំពុងតែចូលបន្ទប់សង្រ្គោះបន្ទាន់

ព័ត៌មានថ្មីៗ

ទំព័រហ្វេសបុកឈ្មោះ បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា សូមជំរាបជូន ឯកឧត្តម ឈុំ សុជាតិ និងបងប្អូនក្នុងបណ្តាញសង្គម FACEBOOK ទាំងអស់អោយបានជ្រាបថា កម្មវិធីលូតឆត្រព្រឹកមិញពិតជាមានអ្នកគ្រោះថ្នាក់ពិតប្រាកដមែនតែអ្នករងគ្រោះពេលនេះកំពុងតែចូលបន្ទប់សង្រ្គោះបន្ទាន់ សូមបងប្អូនកុំជ្រួលច្របល់ក្រុមការងារយើងមិនទាន់បានពត៌មានជាក់លាក់ទេ សូមអរគុណ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 1 person, outdoor

ហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោងក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ។

Image may contain: one or more people and outdoor

លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រ​សួងការ​ពារជាតិ បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោងរាជធានីភ្នំពេញ ដោយសារតែខ្យល់ហើយធ្លាក់មក សន្លប់ មិនដូចការផ្សព្វផ្សាយថាស្លាប់នោះទេ។

លោកបញ្ជាក់ថា ចំពោះមូលហេតុ គឺការលោតមកជិតដល់ហើយ ធ្លាក់ខុសទំនង បណ្តាលឲ្យសន្លប់ មិនមានស្លាប់ដូចការផ្សព្វផ្សាយនោះទេ។ ទៅយ៉ាងណាកម្ពុជាថ្មីនឹងលម្អិតព័ត៌មាននេះបន្តទៀត៕

Image may contain: shoes, outdoor and nature