រដ្ឋមន្រ្តីកសិកម្ម ​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក

សង្គម​និង​សេដ្ឋកិច្ច

​​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០២០​ កម្ពុជា​បាន​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​ សរុប​ចំនួន​៣២៩ ៦១២​តោន​ ដែល​ភាគច្រើន​ ជា​បន្លែ​ដែល​កម្ពុជា​មិន​អាច​ផលិត​បាន​។​ ​តាម​ការប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប១ ០៤៥ ៧២៥​តោន​ ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ៧១៦១១៣​តោន ស្មើនឹង ៦៨% ក្នុងនោះនៅ​រដូវប្រាំង៦៩% និង​រដូវរំហើយ៧៥%​ខណៈ​នៅ​ឆ្នាំ​២០១៩ ផលិត​បាន​បន្លែ​ចំនួន​៦៨១០​៩៩​​តោន​ លើ​ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស​ ចំនួន៥៧២០៨​ហិកតា​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រដ្ឋាភិបាល ជំរុញ ឲ្យ បង្កើន ការ ដាំ បន្លែ ដើម្បី ទប់ ការ ហូរ ចូល បន្លែ ពី  បរទេស

តាមរបាយការណ៍ដដែល ​បានបញ្ជាក់ថា កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន៣២៩ ៦១២​តោន​ ដែល​ភាគ​ច្រើន​កម្ពុជា​មិន​អាច​ផលិត​បាន​ សម្រាប់​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅតាម​តម្រូវ​ការ​។​

អ្នកលក់ និងអ្នកទិញដឹងថា ការទទួល ទាន បន្លែនាំចូល អាចប៉ះពាល់សុខភាព  ប៉ុន្តែគ្មានជម្រើស ! - Khmerload

លោករដ្ឋមន្ត្រី​ វេ​ង សាខុន ​បាន​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព​ ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល ។​

ពុច វៃ សុខចិត្តចោលប្រាក់ខែរាប់ពាន់ដុល្លារនៅជប៉ុន  មកបើកកសិដ្ឋានដាំបន្លែនៅស្រុកកំណើត – Popular Magazine

គួរ​បញ្ជាក់ថា ​ដើម្បី​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច​ផ្តល់​ភាពយុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិក​ម្ម​សហការ​ជាមួយ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​ ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP)។