ក្រោមស្នាដៃ ក្រុមហ៊ុន ជីប ម៉ុង តំបន់ជ្រោយចង្វារឲ្យក្លាយជាទីប្រជុំជនដ៏មានសក្តានុពល និងទំនើប

សង្គម​និង​សេដ្ឋកិច្ច

ក្នុងសករាជថ្មីនៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានបោះជំហានថ្មីដោយបានប្រកាសបើកលក់គម្រោង ផាក លែន ៦A ជាផ្លូវការ តាមរយៈសន្និសិទព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង ផាក លែន ៦A អភិវឌ្ឍន៍លើផ្ទៃដីសរុបចំនួន ១១០ ហិចតា នឹងក្លាយជាគម្រោងពេញលេញមួយ ដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង ៦A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និងសួនឧទ្យានធម្មជាតិដ៏ពិសេសផងដែរ។

អ្វីដែលពិសេសអស្ចារ្យនោះគឺការអភិវឌ្ឍន៍ដ៏សម្បើមនេះនឹងរួមចំណែកប្រែក្លាយតំបន់ជ្រោយចង្វារឲ្យក្លាយជាទីប្រជុំជនដ៏មានសក្តានុពល និងទំនើបមួយ។ កម្មវិធីបើកលក់ជាផ្លូវការនឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ខាងមុខនេះនៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់៕