បទកំពុងល្បីថ្មីមួយ ភរិយាតារាចម្រៀង ខេមរៈ សិរីមន្ត ដឹកនាំសម្តែងឲ្យលោកផ្ទុះខ្លាំង

កម្សាន្ត

ក្រោយ MV បទ ”I’m Not The Gang” ផ្ទុះខ្លាំង មានអ្នកគាំទ្រនឿយឆ្ងល់ពីក្រោយភាពជោគជ័យមួយបទនេះរបស់លោក ខេមរៈ សិរីមន្ត នៅទ្រនំផលិតកម្មរស្មីហង្សមាស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសលោក ខេមរៈ សិរីមន្ត  បានឲ្យដឹងថា “បើចឹងមែនភរិយាខ្ញុំគាត់រំភើបនឹងសប្បាយរីករាយយ៉ាងណាទេ ព្រោះគាត់ជាអ្នកដឹកនាំសំដែងបទនឹងផង អរគុណប្រពន្ធសំលាញ់ដែលខំគិតខំច្នៃឲ្យប្តី”។ នេះសបញ្ជាក់ថា នៅពីក្រោយជោគជ័យរបស់សិរីមន្ត តែងមាននារីក្លាហានដ៍មានទេព្យកោលម្នាក់គឺ ភរិយារបស់លោក អ្នកស្រី គួយផល្លី។

ក្រឡែកមើល​ MV បទ”I’m Not The Gang” វិញមានឃើញឡើងអក្សរថា អ្នកដឹកនាំសម្ដែង លោកស្រី គួយ ផល្លី ដែលជាភរិយាលោកសិរីមន្ដ ហើយអ្នកនិពន្ធទំនុកច្រៀង លោក ខេមរៈ ភារុណដែលជាបងប្រុសបង្កើត។

អ្វីដែលជាចម្ងល់នៅពេលនេះ ហេតុអ្វីរស្មីហង្សមាស ព្រមឲ្យប្រពន្ធខេមរៈ សិរីមន្ដ ធ្វើជាអ្នកដឹកនាំសម្ដែងបទចម្រៀងរបស់ស្វាមីនាងដោយផ្ទាល់។ ហេតុផលគឺថា ផលិតកម្មយក្សមួយនេះមានអ្នកដឹកនាំសម្ដែងសុទ្ធតែខ្លាំងៗចាស់វស្សាដែលពោរពេញទៅដោយបទពិសោធន៍ជាច្រើននាក់ ម្តេចបានភរិយាកំពូលតារាចម្រៀងរូបនេះមកដឹកនាំសម្តែងឲ្យលោក សិរីមន្ត។

ព័ត៌មានលិចលឺថា ផលិតកម្មGalaxy Navatra រង់ចាំលោកសិរីមន្ត ២៤ម៉ោង បើលោកចូលរួមជាមួយខ្លួន ដើម្បីធ្វើឲ្យកក្រើកវិស័យសិល្បៈ៕