ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប ចងចាំ​ជន​រងគ្រោះ

Uncategorized

​លោក Joe Biden និង​អ្នកស្រី Kamala Harris បានអញ្ជើញគោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ ៤​សែន​នាក់ ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​ ​នៅល្ងាច​ថ្ងៃ​អង្គារ​​ ម៉ោងនៅ​រដ្ឋធានី​វ៉ាស៊ីនតោន មុនពេលអ្នកទាំងពីរស្បថចូលកាន់តំណែងនាថ្ងៃស្អែក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រីJill Biden ដែល​ជា​ភរិយារបស់លោក Biden និង​លោក Doug Emhoff ​ដែលជា​ស្វាមីរបស់អ្នកស្រី Harris ក៏បានចូលរួមពិធីនេះផងដែរ ​ដើម្បី​បំភ្លឺ​ភ្លើង​ចំនួន​ ៤០០​នៅ​ឯ​ស្រះ​ទឹក​មុខវិមានបូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln (Lincoln Memorial Reflecting Pool) ដែល​ស្ថិត​នៅ​ចុង​ម្ខាង​ទៀត នៃ​វាល​ National Mall ទល់​មុខ​អគារ​វិមាន​សភា ​ដែល​នៅ​ទីនោះ​លោកBiden និងអ្នកស្រីHarris នឹងត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅថ្ងៃស្អែក។

នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ ​លោក Biden បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប ចងចាំ​ជន​រងគ្រោះ ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ចាប់ផ្តើម​ការ​ផ្សះផ្សា៕

ប្រភព៖ VOA រូបភាព៖ AP