បងប្អូនបង្កើតទាំង៣ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានងារជា ឧកញ៉ា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ផ្តល់គោរមងារ ឧកញ៉ា ចំនួន ៤នាក់ គឺអ្នកស្រី ម៉ែន ចិន្តា កញ្ញា ឡេង បញ្ចបណ៍ លោក ឡេង ប្រុស និងលោកឡេង និមល។ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាចនិយាយបានថា ត្រកូលកសិករក្រក្សត់មកពីព្រៃវែងទាំងបួននាក់បងប្អូននេះ តស៊ូគ្រប់ឧបសគ្គទម្រាំងមានថ្ងៃនេះ ជាប្រវត្តិសាស្រ្តនៃយុគសម័យកាលសម្តេចតេជោ ហ៊ុន សែន មានត្រកូលកសិករប្រែក្លាជាឧកញ៉ាដ៏កម្រ។

សូមបញ្ជាក់ថា ត្រកូលឡេង ទាំង៣ គឺជាបងប្អូនបង្កើតរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប ដើមកំណើរអ្នកខេត្តព្រៃវែង។