វិបត្តិជំងឺកូវីដ វិស័យធនាគារ មានស្ថិរភាពរឹងមាំ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិ

សង្គម​និង​សេដ្ឋកិច្ច
10 Shares

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ បានទទួលរងការធ្លាក់ចុះអវិជ្ជមានជាលើកដំបូង ក្នុងរយ:ពេលជាង ២ទសវត្សរ៍ចុងក្រោយ ដែលជាចម្បងដោយសារ ការធ្លាក់ចុះវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងវិស័យសំណង់។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ទោះយ៉ាងណា កម្ពុជានៅតែអាចសម្រេចបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់និងមានកម្រិតខ្ពស់ជាង ៣ដងនៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ វិស័យធនាគារមានស្ថិរភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិមកលើអាជីវកម្មនិងប្រជាជនក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា ទំនើបកម្មប្រព័ន្ធទូទាត់និងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ក៏នឹងរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យទៅជាសេដ្ឋកិច្ចឌីជីថលផងដែ។ ក្នុងចំណោមប្រព័ន្ធទូទាត់ដែលកម្ពុជាបានដាក់ឱ្យប្រើប្រាស់កន្លងមក ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ត្រូវបានអន្តរជាតិទទួលស្គាល់ថាជាប្រព័ន្ធទូទាត់មួយដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក និងកំពុងក្លាយជាប្រព័ន្ធទូទាត់កន្លោងមួយ ដែលសម្រួលដល់ការផ្ទេរប្រាក់និងទូទាត់សងប្រាក់ភ្លាមៗ រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

វិបត្តិជំងឺកូវីដ វិស័យធនាគារ មានស្ថិរភាពរឹងមាំ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិ
10 Shares