អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ជីវិតគ្រួសារដែលទាល់ក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់

ជុំវិញ​ឧកញ៉ា
156 Shares

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសារតាមទំព័រហ្វេសបុកមុននេះថា ជីវិតគ្រួសារដែលទាល់ក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់ 🙏🙏🙏។

Image may contain: 4 people, people standing and outdoor

អ្នកឧកញ៉ាបានថ្លែងបន្តថា សូមអបអរសារទបងប្រុស ប្អូនប្រុស ប្អូនស្រី ដែលព្រះមហាក្សត្រផ្ដល់ គោរមងារជាឧកញ៉ា គ្រួសាយើងកាន់ដៃគ្នាជួយដល់សង្គមនឹងប្រទេសជាតិយើង ព្រោះគ្រួសារយើងមានថ្ងៃនេះដោយសារមានសន្តិភាពការអភិវឌ្ឈន៍ បូករួមនិងកាតស៊ូព្យាយាម។

No photo description available.

តាមអនុក្រឹត្យដែលព្រះមហាក្សត្រទ្រង់ប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្រផ្តល់ងារជា «ឧកញ៉ា» ដែល​រួមមាន​បងប្អូនត្រកូល «ឡេង» ចំនួន ០៣ នាក់ មាន​លោក ឡេង ប្រុស លោក ឡេង និមល និងកញ្ញា ឡេង បញ្ចពណ៌។ ក្នុងព្រះរាជក្រឹត្យក៏បានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់អ្នកស្រី ម៉ែន ចិន្តា។

Image may contain: 3 people, people sitting and people standing

គួរ​បញ្ជាក់​ថា បង​ប្អូន​ត្រកូលឡេង ក៏​មាន​លោក​ឡេង ណាវ៉ាត់ត្រា ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ដ៏ជោគជ័យ។ បង​ប្អូន​ត្រកូល​ឡេង បាន​ចាប់ផ្តើម​មុខ​ជំនួញ​ដីធ្លី​តាំង​ពី​ពុះ​ដីឡូលក់ រហូត​ដល់​បង្កើត​បុរី​រាប់​រយល្វែង​នៅ​ក្នុង​ទីក្រុង និង​តាម​ខេត្ត​មួយ​ចំនួន។ ដោយ​ឡែក លោក ឡេង ណាវ៉ាត់ត្រា ដែល​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ជា ឧកញ៉ា ជា​សេដ្ឋី​វ័យក្មេង ដែល​តែងតែ​លេច​មុខ​ក្នុង​សង្គម ក្នុង​កម្មវិធីផ្តល់ជំនួយ​ដល់កាកបាទក្រហម និង​ការ​ងារ​សប្បុរសដទៃទៀត៕

Image may contain: 3 people, people sitting
Image may contain: 3 people, people standing
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ជីវិតគ្រួសារដែលទាល់ក្រមួយនេះ ធ្លាប់ស្រមៃត្រឹមហូបចុកគ្រប់គ្រាន់
156 Shares