ឧកញ៉ាៗជួបគ្នាគេនិយាយពីអី! ជួបឧកញ៉ាថ្លាគំនិត ជួបអ្នកជំនួញនិយាយរឿងរកស៊ី

ជុំវិញ​ឧកញ៉ា

មិនមែនការជួបជុំទាំងអស់សុទ្ធតែមានបង្កើននូវផលចំណេញនោះទេ ការជួបពេលខ្លះបង្ករជំលះទាល់ទែងខ្វែងគំនិតគ្នារហូតអាចឈ្លោះវាយតប់គ្នាសិងតែមានជារៀងរាល់ថ្ងៃ។ ជួបបណ្ឌិតរមែងនាំមកបង្កើនបញ្ញា ជួបឧកញ៉ាថ្លាគំនិត ជួបអ្នកជំនួញនិយាយរឿងរកស៊ី ដូច្នេះនៅក្បែរនរណា ឆាប់ណាស់នឹងងាយចម្លងទាំងល្អនិងអាក្រក់ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 2 people, people standing and indoor

ក្រឡែកមើលបណ្តាញសង្គមវិញម្តង ឧកញ៉ាញូស៍ Oknha news សូមនាំលោកអ្នកស្គាល់ឧកញ៉ា ២រូបល្បីៗជោគជ័យលើជំនួញ ដែលពួកគាត់ជួបគ្នាបង្កើតគំនិតជាដរាប។ ទំព័រហ្វេសបុកលោកឧកញ៉ា ជា រតនា បានឲ្យដឹងថា ជំនួបចៃដន្យរវាងខ្ញុំនិងគាត់បានពិភាក្សាគ្នាដូចខាងក្រោម:-
ខ្ញុំ – រថយន្តពេទ្យ
– អ្នកពិការកំបុតដៃទាំងពីរ
-ការសាងសង់ព្រះវិហារ និងកិច្ចការមនុស្សធម៌សង្គម ផ្សេងទៀត…….
គាត់ – បញ្ហាជួយអ្នកក្រ
– ក្តាមមឈូសអ្នកស្លាប់
– បណ្ដាំមុនស្លាប់ និងកូនអ្នកមានមួយចំនួនឈ្លោះគ្នាដណ្ដើមទ្រព្យ
– និងកិច្ចការមនុស្សធម៌សង្គមផ្សេងៗទៀត…….

ជាសក្ខីកម្មបញ្ជាក់ថា លោកឧកញ៉ាទាំងពីរពិតជាមានគោលបំណង ទស្សនៈវិស័យវែងឆ្ងាយណាស់។ គំរូពួកគាត់អាចទុកជាគតិសម្រាប់ជីវិតយើងបាន។

Image may contain: 4 people, people standing and indoor