ក្រុមហ៊ុនឯកជនមួយ​ ជួលដីរដ្ឋទំហំ ៣៦៩ ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម នៅស្រុកស្រែអំបិល ខេត្តកោះកុង

សង្គម​និង​សេដ្ឋកិច្ច
43 Shares

លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យលើការកែសម្រួលនូវផែនការអាជីវកម្មរបស់ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក លើសំណើសូមជួលដីរដ្ឋទំហំ ៣៦៩ ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថាកិច្ចប្រជុំពិភាក្សានេះ រៀបចំជាលើកទី២ហើយ ដើម្បីសិក្សាលម្អិតលើផែនការវារីវប្បកម្ម។ ទន្ទឹមនេះ ក្នុងចំណោមទំហំដីចំនួន ៣៦៩ ហិកតា នឹងគ្រោងអនុវត្តជា ៣ ដំណាក់កាល ដោយក្នុងដំណាក់កាលទី១ អាចនឹងអនុញ្ញាតជូនសាកល្បង ១០០ ហិកតា សិន។

ជម្រាបផងថា គម្រោងនេះនឹងជួយបំពេញតម្រូវការទីផ្សារ នៃប្រទេសកម្ពុជា បង្កើនការងារលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់៕

43 Shares