ឧកញ៉ា ហ៊ុន តូ ចូលរួម​ពិធី​បញ្ចប់​គ្រោង​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ កណ្តាល​​រាជធានី​ភ្នំពេញ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ឧកញ៉ា ហ៊ុន តូ បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ចូលរួម​ពិធី​បញ្ចប់​គ្រោង​ការ​អគារ​សណ្ឋាគារ​ផ្កាយ​ប្រាំ​និង​ខុនដូ​វីនដាម ដែល​បាន​សាង​ដល់​ជាន់​ដំបូល​កាលពី​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចូលរួម​ជា​សក្ខីភាព​ពី​ឧកញ៉ា​ហ៊ុន តូ ក៏​មាន​វត្តមាន​លោក​ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប ស៊ី ម៉ី​ង​ជី​ង​, លោកនាយក​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប វ៉ាង ចុង​ឡុង អ្នកស្រី​ប្រធាន​នាយក​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប លីវ ខៃ​លី លោក​ប្រធាន​ក្រុមហ៊ុន​GCC អ៊ី ជា​ឈី លោកនាយក​ប្រតិបត្តិ​GCC ឡាយ យ៉ាន​ឈី ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​។

យោង​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន​គ្រុប លោក ស៊ី ម៉ី​ង​ជី​ង អគារ​ផ្តោត​សំខាន់​ទៅលើ រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ​ ដែល​មាន​រូបរាង​ពពក និង សំណង់​ខាង​ក្នុង​នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ WYDHAM នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​តាម​ការ​គ្រោងទុក​។

មជ្ឈមណ្ឌល​លី​ស៊ីន​CEO ដែលមាន​កម្ពស់​ជាង​៣០​ជាន់​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២២​គ្រោង​ខាងមុខនេះ​៕​