ឧកញ៉ា​ ស្រី ចាន់ថន មិនប្រើ​ROLLS-ROYCE​ តែបើទ្រព្យសម្បត្តិទិញរថយន្តសេរីនេះ​២០​គ្រឿង​មិនព្រឺរោមផង

ជុំវិញ​ឧកញ៉ា
286 Shares

មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលឧកញ៉ាៗ អ្នកជំនួញ ហើយថ្មីៗនេះក៍ឃើញមានអ្នកលក់អនឡាញទិញរថយន្តទំនើបលំដាប់សេដ្ឋី ROLLS-ROYCE ជិះ ឃើញតាមដងផ្លូវឡើងព្រោងព្រាត។ ដោយឡែក ឧកញ៉ាជោគជ័យលើវិស័យអចលនទ្រព្យ​មានទ្រព្យសម្បត្តិខ្ទង់លានដុល្លារសហរដ្ឋអាមេរិក ស្រី​ ចាន់ថន​ ប្រធានអគ្គនាយក្រុមហ៊ុន​ ជេត​ គ្រុប ដែលមានបុត្តសម្ព័ន្ធជាច្រើននៅក្នុងដៃ បែជាលោកឧកញ៉ា ជិះរថយន្តស៊េរីចាស់ឆ្នាំ១៩៨៣ យ៉ាងសាមញ្ញជាទីបំផុត ជាហេតុធ្វើឲ្យមហាជន​ និងអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើល និងកោតសរសើរដែលលោកឧកញ៉ា​ប្រើប្រាស់រថយន្តស៊េរីចាស់ និងពូកែរក្សាទុកកេរ្តិ៍មរតអានុស្សាវរីយ៍កាលជំនាន់មុនមកដល់សព្វថ្ងៃនេះ។

ម្ចាស់តំបន់សេដ្ឋកិច្ច 7NG ឧកញ៉ា ស្រី ចាន់ថន​ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៦ ខែមករានេះថា គ្មាន Rollers ជិះមានតែឡានសំណព្វចិត្ត TOYOTA Camarillo ស៊េរី ឆ្នាំ ១៩៨៣ ។ លោកឧកញ៉ាថា ឡាននេះគិតទៅស្មើនិងអាយុខ្ញុំកើត។

ម្ចាស់Sky Land Cityរូបនេះបានបន្តថា ថ្ងៃនេះដែរខ្ញុំបាទ បានជិះរថយន្តកញ្ចាស់នេះ មកមើលការងារ នឹងផែនការបើកទីលានប្រណាំងរថយន្ត និងកន្លែងប្រណាំងកង់ ក្រោមដី ដែលមានទំហំផ្ទៃដីប្រហែល ៤០០,០០០ម៉ែត្រការ៉េ ស្មើនឹង ៤០ហិតា ដោយរៀបថ្មភ្នំហំព័ទ្ធជុំវិញនៃទីលាននេះ។ ដែលមានទីតាំងស្ថិតនៅ ក្នុងសួនកំសាន្តស្កាយលែន 7NG នៃទឹកដី ខ្សាច់កណ្តាល ខេត្តកណ្តាល។ ជួបគ្នាឆាប់ៗបងប្អូនពូមីង ជាទីគោរពស្រឡាញ់ពីខ្ញុំបាទ។

បើពិនិត្យលើគម្រោងធំកប់ក្តោងសំខាន់ៗ របស់ឧកញ៉ា​ ស្រី ចាន់ថន អាចនិយាយបានថា លោកមានទ្រព្យសម្បតិ្តសកម្មខ្ទង់លានដុល្លារសហរដ្ឋអាមេរិក ហើយលោកចង់ជិះរថយន្តស៊េរី ROLLS-ROYCE លំដាប់មហាសេដ្ឋីប៉ុន្មានគ្រឿងក៍បានដែល មិនតែប៉ុណ្ណោះលោកក៏អាចទិញយន្តហោះ និងទិញភ្នំមួយនៅម្នាក់ក៏ទៅរួច។


ការតាមដានរបស់ក្រុមការងារឧកញ៉ាញូស៍ លោកឧកញ៉ា​ដែល​មានទ្រព្យមហាសាររូបនេះ​ មានអាជីវកម្មក្នុងដៃជាច្រើន និងត្រៀមស្វាគមន៍គម្រោងសំខាន់ៗរាប់សិបកន្លែងទៀត បើនិយាយពីរថយន្តវិញ មានរាប់សិបគ្រឿង ទាំងស៊េរីចាស់ និងឡានទំនើបៗល្អស្រស់ស្អាតគុណភាពអស្ចារ្យក្រៃលំដាប់មហាសេដ្ឋីលើពិភពលោក។

ឧកញ៉ា​ ស្រី ចាន់ថន មិនប្រើ​ROLLS-ROYCE​ តែបើទ្រព្យសម្បត្តិទិញរថយន្តសេរីនេះ​២០​គ្រឿង​មិនព្រឺរោមផង
286 Shares