រឿងធំផ្អើលហើយ! ភរិយាឧកញ៉ា ហ៊ីង បញ្ញារិទ្ធ រង់ចាំយុត្តិធម៌ពីតុលាការ

ជុំវិញ​ឧកញ៉ា
22 Shares

លោកស្រី ទ្រី ដាណា អ្នកជំនួញល្បីឈ្មោះម្នាក់ និងជាឧត្តមភរិយាលោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានថ្លែងថា នាងខ្ញុំតំណាងឲ្យសមាជិកជាង ៧ម៉ឺននាក់ នៅក្នុងដៃចង់ លុបបំបាត់នូវវប្បធម៌ជេរតាមប្រព័ន្ធអនឡាញ ព្រោះតាំងពីដើមមកទោះគេជេរប្រមាថមាក់ងាយខ្ញុំយ៉ាងណាក៏រូបខ្ញុំមិនតបតឬជេរបញ្ចោរគេវិញឡើយ។ លោកស្រីថា រូបខ្ញុំប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ ភាពអំណត់គ្រប់បែបយ៉ាងរង់ចាំឲ្យច្បាប់ដោះស្រាយជូនរូបនាងខ្ញុំឥឡូវនេះដល់ពេលហើយដែលត្រូវតែរង់ចាំយុត្តិធម៌ពីតុលាការខ្ញុំ។

ម្ចាស់ហាងពេជ្ររូបនេះបានគូសបញ្ជាក់ថា ខ្ញុំសប្បាយចិត្តណាស់ដែលថ្ងៃនេះបានមកដល់ដូច្នេះទាំងរូបខ្ញុំនិងសមាជិកខ្ញុំទាំងជាង ៧ ម៉ឺននាក់កំពុងតែរង់ចាំតុលាការរកយុត្តិធម៌ជូនខ្ញុំសង្ឃឹមយ៉ាងមុតមាំថាយុត្តិធម៌ប្រកដជាមានពិតប្រាកដមកលើរូបខ្ញុំក៏ដូចជាសមាជិករបស់ខ្ញុំដូច្នេះសូមផ្ដាំផ្ញើទៅកាន់តំណាងទាំង ៧ម៉ឺននាក់ជាងពួកយើងនឹងរកបានយុត្តិធម៌ក្នុងពេលឆាប់ៗនេះ។

នៅព្រឹកនេះដែល ប្អូនស្រីបង្កើតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន លោកស្រី ហ៊ុន សុីណាត ក៏បានឲ្យដឹងតាមទំព័រហ្វេសបុកថា យុត្តិធម៌ត្រូវតែមានចំពោះក្មួយពីតុលាការ ក៏ប៉ុន្ដែសូមកុំឲ្យមានអាវប្បធម៌អន្តរាគមន៍អី ពេលនេះរាស្ត្រមួយប្រទេសកំពុងតែរងចាំមើលមិនដាក់ភ្លែកទេក្នុងរឿងនេះ។

សូមរម្លឹកថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះទៅដល់ផ្ទះ តាមបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលយោងតាមពាក្យបណ្តឹងរបស់លោកស្រី ទ្រី ដាណា ដោយបង្គាប់ឲ្យឃាត់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី ពាក់ព័ន្ធនឹងករណី បរិហាកេរ្តិ៍ជាសាធារណៈ និងញ៉ុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។

នៅថ្ងៃសុក្រ ទី២៩ ខែមករាកន្លងទៅ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានចូលខ្លួនទៅ ឆ្លើយបំភ្លឺ ជាលទ្ធផលមិនទាន់ដឹងនៅឡើយទេ ហើយខាងតុលាការក៏អនុញាតឱ្យឧកញ៉ា រង់ពាក្យបណ្តឹងរូបនេះ វិលត្រលប់ទៅផ្ទះវិញ៕

22 Shares