សភាពាណិជ្ជកម្មខេត្តព្រះសីហនុ គ្រោងសាងសង់អាគារ កំពស់ ៧ជាន់ផ្ទាល់ខ្លួន

សង្គម​និង​សេដ្ឋកិច្ច
4 Shares

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានរៀបចំមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារឃ្វីនកូមាន។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានវាយតំលៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលការងារឆ្នាំ២០២០ បើទោះបីជាប្រឈមនឹងបញ្ហាកូវីដ_១៩ ក៏សភាពាណិជ្ជកម្មខេត្តបានខិតខំពុះពាររហូតសម្រេចបានលទ្ធផលល្អប្រសើរ។

សម្រាប់ឆ្នាំ២០២១ សភាពាណិជ្ជកម្មខេត្តជាប់មាត់សមុទ្រមួយនេះ បានដាក់ចេញទិសដៅការងារចំនួន ១៥ចំណុចសំខាន់ៗ ក្នុងនោះដែរក៏មានការងាររៀបរៀង និងបោះផ្សាយសៀវភៅមគ្គុទ្ទេសវិនិយោគខេត្ត និងការកសាងអាគារសភាពាណិជ្ជកម្មខេត្តដែលមានកំពស់៧ជាន់ដើម្បីជាប្រយោជន៍រួមរបស់វិស័យឯកជនក្នុងខេត្ត ។

អគ្គនាយកសភាពាណិជ្ជកម្ពុជា ឧកញ៉ា ងួន ម៉េងតិច បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចងក្រងទិន្នន័យ និងធ្វើបច្ចុប្បន្នភាពសក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចក្នុងខេត្ត ដូចនេះការរៀបរៀង និងបោះផ្សាយសៀវភៅមគ្គុទ្ទេសវិនិយោគខេត្តនេះនិងធ្វើអោយអ្នកវិនិយោគជាតិ និងអន្តរជាតិទទួលបានពត៌មានបឋមជាក់លាក់ក្នុងការសម្រេចចិត្តមកកាន់ខេត្តព្រះសីហនុដើម្បីធ្វើការវិនិយោគ៕

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ គ្រោងសាងសង់អាគារ កំពស់ ៧ជាន់ផ្ទាល់ខ្លួន
4 Shares