ខ្លាំង​បាត់ ចិន​នៅ​ស្រុក​ខ្មែរ​ចេញ​បទ​ចម្រៀង “បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម”

Uncategorized
128 Shares

មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​​គេ​បាន​ឃើញ​បទ​ចម្រៀង​បទ​ច្រៀង​ភាសា​ចិន ប៉ុន្តែ​រូបភាព​នៅ​ក្នុង​វីដេអូ​ចម្រៀង​នោះ ជា​ទិដ្ឋភាព​នៅ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​យើង។

វីដេអូ​ចម្រៀង​នោះ ត្រូវ​បាន​ចែក​ចាយ​ដោយ​ទំព័រ “ស្រឡាញ់​ខ្មែរ” ដោយ​ទំព័រ​នេះ បាន​បញ្ជាក់​ថា បទ​ចម្រៀង​មួយ​នេះ​នេះ គឺ​មាន​ចំណង​ជើង​ថា “បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម” ។ យ៉ាង​ណា​ក៏​មិន​ទាន់​ដឹង​ថា ខ្លឹម​សារ​ក្នុង​បទ​ចម្រៀង​មាន​ន័យ​ឆ្លើយ​តប​ទៅ​នឹង​ចំណង​ជើង​ឬ​អត់​នោះ​ទេ ព្រោះ​តែ​សុទ្ធ​ជា​ភាសា​ចិន។

នៅ​ក្នុង​វីដេអូ​នេះ ដែរ​​គេ​ឃើញ​ជនជាតិ​៣នាក់ ចូល​រួម​សម្ដែង និង​បាន​ថត​យក​ទិដ្ឋភាព​ជា​ច្រើន​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​កម្ពុជា មាន​ទាំង​លើ​គោក និង​តំបន់​មាត់​សមុទ្រ។ មើល​តាម​រូបភាព ក៏​ដូច​ជា​កាយ​វិការ ប្រៀប​ដូច​ជា​ចម្រៀង​នោះ កំពុង​បក​ស្រាយ​ពី​ការ​តស៊ូ​របស់​ជនជាតិ​ទាំង​៣​នាក់ ដែល​សុខ​ចិត្ត​ចាក​ឆ្ងាយ​ពី​ប្រទេស​កំណើត មក​ក្រាញ​ននៀល​នៅ​ទឹកដី​កម្ពុជា ដើម្បី​ស្វែង​រក​អនាគត​ភ្លឺ​ស្វាង​មួយ។

ខ្លឹម​សារ​យ៉ាង​ណា សូម​ទស្សនា និង​ស្វែង​យល់​ទាំង​អស់​គ្នា!

128 Shares